• 2020-07-13 01:00:00
  • កីឡា​ផ្សេង​ៗ

អនុប្រធាន​សហព័ន្ធ​ល្បុក្កតោ៖​ កិច្ចការ​សំខាន់ៗ​ត្រូវ​ធ្វើ​មាន​ច្រើន​ទៀត​ ផ្ទៃ​ក្នុង​ដាច់​ខាត​ត្រូវ​តែ​សាមគ្គី​គ្នា​

  • 2020-07-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​ល្បុក្កតោ​ ថា​សម្រាប់​ទិសដៅ​ និង​កិច្ច​ការ​សំខាន់ៗ​មាន​ច្រើន​ដែល​ត្រូវ​ធ្វើ​មិន​ថា​ការ​រៀបចំ​បញ្ចូល​ក្នុង​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ការ​ពង្រឹង​សមត្ថភាព​ ការ​សម្ដែង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៃ​ថ្ងៃ​ស៊ីហ្គេម​ ដូច្នេះ​ដាច់ខាត​ផ្ទៃក្នុង​ត្រូវ​មាន​សាមគ្គី​គ្នា​ ស្រុះស្រួល​គ្នា។​

ទិដ្ឋភាពថ្ងៃប្រជុំ​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អនុប្រធាន​សហព័ន្ធ​ល្បុក្កតោ​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ទិសដៅ​សម្រាប់​ឆ្នាំ​នេះ​គឺ​មាន​ចំណុច​សំខាន់ៗ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ។​ ក្នុង​នោះ​គឺ​មាន​វិធី​ការ​ដាក់​បញ្ចូល​ល្បុក្កតោ​នៅ​ស៊ីហ្គេម​ ២០២៣​ ឲ្យ​បាន​សម្រេច​ដូច​បញ្ចុះបញ្ចូល​ឲ្យ​ប្រទេស​ផ្សេងៗ​ទាំង​នោះ​យល់ព្រម​ និង​ហាត់​រៀន។​ ក្រៅ​ពី​នេះ​ទៀត​ដូច​ជា​កិច្ចការ​ពង្រឹង​សមត្ថភាព​កីឡាករ​ អាជ្ញាកណ្ដាល​ ចៅក្រម​ និង​នីតិវិធី​ឲ្យ​សមស្រប​តាម​បែប​អន្តរជាតិ​ដូច​ទៅ​ហ្នឹង​កីឡាប្រយុទ្ធ​មួយ​ចំនួនទៀត។​

ទិដ្ឋភាពថ្ងៃប្រជុំ​

អនុប្រធាន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ កិច្ចការ​រៀបចំ​សម្ដែង​នៅ​ពេល​បើក​ឆាក​កម្ពុជា​ធ្វើ​ស៊ីហ្គេម​ ការ​ស្នើសុំ​កីឡា​ល្បុក្កតោ​នេះ​ដាក់​បញ្ចូល​ទៅ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ដើម​ ដូច្នេះ​ហើយ​ផ្នែក​ផ្ទៃក្នុង​ដែល​មាន​ភាគី​ពាក់ព័ន្ធ​នានា​ត្រូវ​តែ​សាមគ្គី​គ្នា​ រួម​គ្នា​គិត​ និង​ជួយ​គ្នា​ធ្វើ​ទើប​អាច​រលូន​ទៅ​បាន។​ ប្រសិន​បើ​ផ្ទៃ​ក្នុង​នៅ​តែ​រអាក់រអួល​បែប​នេះ​គឺ​ជា​កង្វល់​មួយ​ ឬ​អាច​ថា​ជា​ឧបសគ្គ​នៃ​ការ​អនុវត្តន៍​ផែនការ​នានា​ឲ្យ​បាន​សម្រេច​។​

ទិដ្ឋភាពថ្ងៃប្រជុំ​

រំលឹក​ដែរ​ថា​ សហព័ន្ធ​ល្បុក្កតោ​បាន​ធ្វើ​ពិធី​ជួបជុំ​ដើម្បី​បូក​សរុប​ការងារ​ និង​ដាក់​ទិសដៅ​សម្រាប់​ឆ្នាំ​ថ្មី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី៩​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នេះ​នៅ​ឯ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​(NOCC)។​ វត្តមាន​នៃ​កិច្ច​ប្រជុំ​នោះ​មាន​ប្រធាន​សហព័ន្ធ​ឯកឧត្ដម​ ចាន់​ សារុន​ អនុប្រធាន​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ទីប្រឹក្សា​ជាន់​ខ្ពស់​ ឯកឧត្ដម​ កែវ​ រ៉េមី​ និង​ខាង​តំណាង​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ និង​គ្រូមកពី៣២ក្លឹប នៃ១២ រាជធានី-ខេត្ត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់