• 2020-07-11 03:25:45
  • បាល់ទាត់

Varane ​៖ ​សំឡេង​រិះគន់ ​មិន​ធ្វើ​ឱ្យ Real Madrid ​ឈឺ​ក្បាល អន់​ចិត្ត​អី​ទេ​

  • 2020-07-11 03:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Alaves ​ក្នុង​លទ្ធផល ២-០ ​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​កៀក​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ La Liga ​នៅ​រដូវ​កាល​នេះ​ហើយ​។

​២​គ្រាប់​នៅ​យប់មិញ​កើត​ឡើង​ដោយ​ការ​ទាត់​ប៉េណាល់ទី​១​គ្រាប់​របស់ Karim Benzema ​និង​១​គ្រាប់​ទៀត​របស់​ខ្សែ​ប្រយុទ្ធ Asensio ​។ ​ការ​ផ្ដល់​បាល់​ប៉េណាល់ទី​នៅ​យប់មិញ​នេះ ​គឺ​ជា​ការ​ផ្ដល់​បាល់​ប៉េណាល់ទី​ទៅ Real Madrid ​៣​ប្រកួត​ជាប់​គ្នា​ហើយ ​និង​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​៩​ពិន្ទុ​តែ​ម្ដង។ ​រឿង​នេះ ​ក៏​មាន​មតិ​មួយ​ចំនួន​បន្ដ​រិះគន់ ​ថា​អាជ្ញាកណ្ដាល​នៅ​តែ​កាន់​ជើង Real Madrid ​ដែរ។

​ចំពោះ​ការ​រិះគន់​ទាំង​ឡាយ​នោះ ​ត្រូវ​បាន Varane ​និយាយ​ថា​ជា​សំឡេង​រំខាន​គ្មាន​ប្រយោជន៍​ប៉ុណ្ណោះ។ ​ខ្សែ​ការពារ​បារាំង​រូប​នេះ និយាយ​ថា​ក្រុម​របស់​ខ្លួន​ផ្ដោត​តែ​លើ​ការ​ប្រកួត​និង​ខិតខំ​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ប៉ុណ្ណោះ ​ហើយ​រឿង​ដទៃ​ទៀត​វា​មិន​អាច​ធ្វើ​ឱ្យ​ក្រុម Real Madrid ​ឈឺ​ក្បាល ​និង​ខ្វល់​ខ្វាយ​ឡើយ។ មាន​តែ​ការ​ប្រឹងប្រែង​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យ​អធិរាជ​ស ​អាច​បន្ដ​ឈរ​កំពូល​តារាង​បាន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី