• 2020-07-09 08:32:38
  • បាល់ទះ

​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ! សុវណ្ណនាថ កំ​ពូលប្ដូរ​ចង្កេះ​លើ​អាកាស​ចូល​រោងការ​ហើយ

  • 2020-07-09 08:32:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទះពូកែ​ប្ដូរ​ចង្កេះ​លើ​អាកាស​ ដែល​ល្បី​រន្ទឺ​ពេញ​ស្រុកខ្មែរ រ៉េត សុវណ្ណនាថ ហៅ Super Neymar នឹង​ចូល​រោង​ការ​ជាមួយកូនក្រមុំដ៏ស្រស់ស្អាត នាថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២០ខាងមុខ។

រូបភាពផេក រ៉េត សុវណ្ណនាថ

ជុំវិញដំណឹងជ័យនេះដែរ បណ្ដាអ្នកគាំទ្រដែលស្នេហាវិស័យកីឡាបាល់ទះជាច្រើន បានបង្ហាញអារម្មណ៍សប្បាយរីករាយនឹងគូស្វាមីភរិយាថ្មី ហើយជូនពរអ្នកទាំងពីរទទួលបានសុភមង្គល និងរកទទួលទានមានបានជាហូរហែ លើបណ្ដាញ​សង្គម​ហ្វេសប៊ុក។

ចំណែកនៅលើផេកផ្លូវការរបស់ Super Neymar ឈ្មោះថា រ៉េត សុវណ្ណនាថ បានសរសេរដែរថា ជួបគ្នាថ្ងៃ ១១ ខែ ០៧ ឆ្នាំ ២០២០ ជាថ្ងៃពិសេសរបស់ខ្ញុំ

មង្គលការ​ដៃគូដាវញីឈ្មោលម៉ាប់ឆ្វេង នឹងធ្វើឡើងនៅគេហដ្ឋានខាងស្រីខេត្តព្រៃវែង៕

រូបភាព៖ ផេកហ្វេសប៊ុក រ៉េត សុវណ្ណនាថ

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់