• 2020-07-08 02:07:07
  • បាល់ទាត់

សាហាវ AC Milan វាយ​បក​៤​គ្រាប់​​ផ្ទួន​ៗ យក​ឈ្នះ Juventus យ៉ាង​ស្វិតស្វាញ

  • 2020-07-08 02:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​បាល់​ប៉េណាល់ទី​របស់ Zlatan Ibrahimovic បាន​ជួយ AC Milan វាយ​បក​យ៉ាង​អស្ចារ្យ​យក​ឈ្នះ​ក្រុម​កំពូល​តារាង Juventus នៅ​កីឡដ្ឋាន San Siro។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​គ្មាន​គ្រាប់​បាល់​ឡើយ​សម្រាប់​វគ្គ​ទី​មួយ។ ឈាន​ដល់​វគ្គ​ទី​ពីរ​ក្រុម​ភ្ញៀវ Juventus រក​បាន​២​គ្រាប់​ជាប់​គ្នា​ ធ្វើ​បាន​ដោយ​កីឡាករ Adrien Rabiot និង Cristiano Ronaldo។

រឿង​ភ្ញាក់ផ្អើល​​បាន​កើត​ឡើង​លើ​ក្រុម AC Milan ពួក​គេ​បាន​ធ្វើ​ការ​វាយ​បក​យ៉ាង​អស្ចារ្យ​រក​បាន​​៤​គ្រាប់​ផ្ទួន​ៗ​គ្នា​សង​វិញ។ ៤​គ្រាប់​របស់ Milan រក​បាន​ពី​កីឡាករ Ibrahimovic, Franck Kessie, Rafael Leao និង Ante Rebic។

បរាជ័យ​នេះ​ធ្វើ​ឲ្យ​ក្រុម​លោក Maurizio Sarri បាត់​ឱកាស​​ដាច់​១០​ពិន្ទុ​ពី​ក្រុម​លេខ​ពីរ Lazio ដែល​បាន​ចាញ់​ក្រុម​​នៅ​តំបន់​គេ​កាត់​ចោល Lece ២-១ កាល​ពី​ថ្ងៃ​អង្គារ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់