- 2020-07-06 01:48:57
- បាល់ទាត់
Ramos បន្តរកគ្រាប់បាល់បាន រុញ Real Madrid កាន់តែកៀកលើកពាន
- 2020-07-06 01:48:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ramos បន្តរកគ្រាប់បាល់បាន រុញ Real Madrid កាន់តែកៀកលើកពាន
ចន្លោះមិនឃើញ
ខ្សែការពារកណ្ដាល Sergio Ramos រកបាន១គ្រាប់ ជួយ Real Madrid យកឈ្នះ Athletic Bilbao ១-០ រំកិលកាន់តែជិតលើកពាន La Liga។
មួយគ្រាប់របស់ Ramos កើតឡើងដោយបាល់ប៉េណាល់ទី បន្ទាប់ Dani Garcia កីឡាកររបស់ Bilbao បង្កកំហុសលើ Marcelo ក្នុងការសម្រេចចិត្តផ្ដល់ដោយប្រព័ន្ធ VAR។
Ramos រកបាន៥គ្រាប់សម្រាប់ការលេង៧ប្រកួត និងជួយក្រុមឈ្នះទាំងអស់ចាប់តាំង La Liga ចាប់ផ្ដើមឡើងវិញ។ សម្រាប់ក្រុមការពារតំណែងជើងឯក Barcelona ក៏បានយកឈ្នះ Villarreal ៤-១ ដាច់៤ពិន្ទុក្រោម Madrid។
Courtois បានក្លាយជាអ្នកចាំទីដំបូងដែលធ្វើបាន Clean Sheet ១៧ដងក្នុងរដូវកាលតែមួយនៅ La Liga បន្ទាប់ពីលោក Francisco Buyo ធ្លាប់ធ្វើបាននៅរដូវកាល១៩៩៤-៩៥។ ក្រុមលោក Zinedine Zidane ត្រូវការឈ្នះ៣ប្រកួតទៀតក្នុងចំណោម៤ប្រកួតដែលនៅសល់ដើម្បីគ្រងបាន La Liga៕