• 2020-07-06 01:45:38
  • បាល់ទាត់

Barca ​លេងល្អវិញ​ហើយ ​យប់មិញ​ហូប​ក្រុម​ខ្លាំង​Villareal ​៤-១​

  • 2020-07-06 01:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​​បាន​យក​ឈ្នះ​លើ​ក្រុម Villareal ​បាន​ក្នុង​លទ្ធផល​ដល់​ទៅ​៤-១ ​ឯ​ណោះ ​សម្រាប់​ការ​ប្រកួត La Liga ​សប្ដាហ៍​ទី​៣៤​នេះ​។

​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​លោក Setien ​បាន​ដាក់​កីឡាករ​ពេញ​ជើង​តែ​ម្ដង ​ជា​ពិសេស​នៅ​តំបន់​ប្រយុទ្ធ​គឺ​ដាក់ Messi , Saurez ​និង Griezmann ។ ​ជា​លទ្ធផល​ឃើញ​ថា​ពួកគេ​លេង​សហការ​គ្នា​បាន​ល្អ ​ហើយ​រក​គ្រាប់​បាល់​ជួយ​ក្រុម​បាន​បន្ដ​បន្ទាប់​រហូត​ដល់​៤​គ្រាប់​ឯ​ណោះ។ ​៤​គ្រាប់​នោះ​ធ្វើ​បាន​សម្រេច​ដោយ ​បាល់​ចូល​ទី​ខ្លួន​ឯង​របស់ Torres ​នាទី​៣ ​Suarez ​នាទី​២០ ​Griezmann ​នាទី​៤៥ ​និង​ Ansu Fati ​នាទី​៨៦។ ​

ទទួល​បាន​៣​ពិន្ទុ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ក្រុម​ Barcelona ​បន្ដ​ក្ដី​សង្ឃឹម​ដើម្បី​ប្រជែង​ពាន​រង្វាន់​ជាមួយ Real Madrid ​ទៀត​ហើយ ​ដោយ​ចាញ់​ត្រឹម​៤​ពិន្ទុ​ប៉ុណ្ណោះ។ ​ដោយ​ឡែក​ការ​ប្រកួត​វិញ​ក៏​នៅ​សល់​ត្រឹម​៤​ប្រកួត​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់