- 2020-07-03 10:44:39
- ព័ត៌មាន
Sane ផ្លាស់ទៅ Bayern ជាផ្លូវការហើយ ក្រោយឮពាក្យចចាមអារ៉ាមរាប់ឆ្នាំ
- 2020-07-03 10:44:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sane ផ្លាស់ទៅ Bayern ជាផ្លូវការហើយ ក្រោយឮពាក្យចចាមអារ៉ាមរាប់ឆ្នាំ
ចន្លោះមិនឃើញ
ខ្សែបម្រើអាល្លឺម៉ង់ Leroy Sane បានផ្លាស់ទៅក្លឹប Bayern Munich ជាផ្លូវការហើយ នេះបើតាមការប្រកាសរបស់ក្លឹបដោយផ្ទាល់។
គេហទំព័រ Bayern Munich បានចុះផ្សាយថា Sane បានព្រមព្រៀងជាមួយក្លឹបក្នុងការចុះកុងត្រាចំនួន ៥ឆ្នាំ ដែលមានសុពលភាពរហូតដល់ ខែមិថុនា ឆ្នាំ២០២៥។ កីឡាកររូបនេះ នឹងចាប់ផ្ដើមហ្វឹកហាត់ជាមួយ Bayern ចាប់ពីសប្ដាហ៍ក្រោយនេះហើយ។
បើយោងតាម[សារព័ត៌មានធំៗ](https://www.goal.com/en-sg/news/sane-49m-bayern-munich-move-man-city-german-winger/qbd32qz98kee1qzx9pvzrza0d)បានឲ្យដឹងថា Bayern អាចនឹងទិញ Sane ពី Manchester City ក្នុងតម្លៃប្រមាណ ៥៥លានដុល្លារទៅ ៦៧លានដុល្លារ។
Sane បានចូលរួមជាមួយ Manchester City តាំងពីឆ្នាំ២០១៦ ដោយបានបង្ហាញខ្លួន ១៣៥ដង ស៊ុតបាន ៣៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៤៥ដង។ លេងឲ្យ Manchester City មិនទាន់បានប៉ុន្មានផង ជារឿយៗរាល់ថ្ងៃបើកទីផ្សារកីឡាករ គេតែងតែឃើញមានពាក្យចចាមអារ៉ាមទាក់ទិននឹង Sane ផ្លាស់ទៅកាន់ Bayern៕