• 2020-07-03 03:57:21
  • បាល់ទាត់

De Bruyne ជា​ខ្សែ​បម្រើ​ល្អ​បំផុត​នៅ​លើ​លោក

  • 2020-07-03 03:57:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"De Bruyne ជា​ខ្សែ​បម្រើ​ល្អ​បំផុត​នៅ​លើ​លោក"។ នេះ​ជា​សម្ដី​របស់​អ្នកចាត់ការ​ក្រុម​ឆ្នើមវ័យ​៤៩​ឆ្នាំ Pep Guardiola របស់​ក្រុម​មេឃខៀវ Man City។

ការលើកឡើង​របស់ Pep គឺ​បន្ទាប់​ពី​ Manchester City ឈ្នះលើជើងឯកលីគកំពូល​អង់គ្លេស Liverpool ៤-០ កាលពី​យប់មិញ។ ជម្រើសជាតិប៊ែលហ្សិក De Bruyne ពិតជា​ធ្វើ​បាន​ល្អ​ក្នុង​នាម​ជា​ខ្សែ​បម្រើ ទាំង​ការ​សហការ ការរក​គ្រាប់​បាល់ ការ Build-Up និង​ការបង្កើត​ឱកាសដល់មិត្ត​រួម​ក្រុមជាដើម។

គេ​ក៏​រក​បាន​បាល់​ប៉េណាល់ទី​១គ្រាប់ផងដែរនៅនាទី២៥ ជួយឱ្យ City នាំមុន ១-០ បន្ទាប់​កីឡារ Joe Gomez របស់ហង្សក្រហមបង្ក​កំហុស​លើ ​Raheem Sterling។

ការបង្ហាញ​គុណផលដ៏​ល្អ​នេះអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖«គាត់ (De Bruyne)​ ពិត​ជា​កីឡាករ​ល្អ​​។ ពិតជា ពិតជា កីឡាករ​ល្អ។ គាត់​មាន​អ្វី​មួយ​ពិេសសខុសគេ(unique)។ ឥឡូវ​នេះ​ក្នុង​តំណែង​បម្រើ​គឺ​គាត់ល្អ​បំផុត។ ជាការ​ពិត​ណាស់ ​គាត់​អាច​​អ​ប្រសើរ​ជាង​នេះ។ ល្អយ៉ាងម៉េច? គាត់​ដឹង​ច្បាស់ហើយថា ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ហើយ»។

កាល​ពី​យប់មិញ​កូន​ក្រុម​លោក Pep ពិតជា​សហការគ្នា​បាន​ល្អ​ និងសម្រុកដល់ទីបញ្ចប់់។ ចប់​ការ​ប្រកួត Man City ឈ្នះ Liverpool ៣-០។ រយៈពេល​៣គ្រាប់​ដំបូង​ របស់​ក្រុម​មេឃ​ខៀវ​នៅ​តង់​ទី​មួយពិត​ជា​អស្ចារ្យ ពោល​គឺ​ត្រឹម​១០នាទី​ប៉ុណ្ណោះ ពួកគេ​អាច​រក​បាន​១គ្រាប់។

- រយៈពេលនៃការរកគ្រាប់បាល់

១- De Bruyne នៅនាទី២៥

២- ​Raheem Sterling នៅនាទី៣៥

៣- Foden នៅនាទី៤៥

៤- Oxlade-Chamberlain នៅនាទី៦៦៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់