- 2020-07-03 02:49:53
- ព័ត៌មាន
Aung La Nsang ម្ចាស់ខ្សែក្រវាត់២ នៅ ONE ឆ្លងកូវីដ១៩
- 2020-07-03 02:49:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Aung La Nsang ម្ចាស់ខ្សែក្រវាត់២ នៅ ONE ឆ្លងកូវីដ១៩
ចន្លោះមិនឃើញ
Aung La Nsang កីឡាករ MMA ល្បីបំផុតរបស់មីយ៉ាន់ម៉ា និងជាម្ចាស់ខ្សែក្រវាត់ ២ នៅ ONE Championship បានឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមការបង្ហោះលើគណនី Facebook ផ្លូវការរបស់អ្នកប្រដាល់វ័យ ៣៥ឆ្នាំរូបនេះ។
Aung La បានសរសេរ ក្នុងន័យថា៖
"ជម្រាបសួរបងប្អូន មិត្តភក្ដិទាំងអស់គ្នា! ខ្ញុំបានធ្វើតេស្តកូវីដ១៩ កាលពីថ្ងៃចន្ទ ហើយលទ្ធផលដែលចេញថ្ងៃនេះ គឺវិជ្ជមាន (ផ្ទុកកូវីដ១៩)។ ខ្ញុំ និងក្រុមគ្រួសារ នឹងត្រូវនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ។ ខ្ញុំមានអការៈផ្ដាសាយតិចតួច និងឈឺខ្លួន ក្នុងរយៈពេល ២ថ្ងៃដំបូង។ យ៉ាងណាក្ដី ក្រុមគ្រួសារខ្ញុំទាំងអស់ គឺសុខសប្បាយ។ យើងនឹងឆ្លងផុតជំងឺនេះជាមួយគ្នា"។
សូមបញ្ជាក់ថា Aung La Nsang គឺជាម្ចាស់ខ្សែក្រវាត់ ២ នៅ ONE Championship គឺខ្សែក្រវាត់ ONE Middleweight World Championship (៩៣គីឡូក្រាម) និង ONE Light Heavyweight World Championship (១០២,១គីឡូក្រាម)។ បច្ចុប្បន្ន Aung La និងក្រុមគ្រួសារ រស់នៅក្នុងសហរដ្ឋអាមេរិក៕
ចុចអាន៖ ចូលស្ដូកៗ! មកស្គាល់ម្ចាស់កំណត់ត្រាផ្ដួលគូប្រកួតឲ្យសន្លប់លឿនបំផុត ក្នុងទ្រុង UFC