• 2020-07-02 08:03:06
  • ព័ត៌មាន

តោ​ខៀវ​ចេញ​អាវ​ថ្មី ហើយ​លេខ ៣ ជាប់​នៅ​លើ​អាវ​ Chelsea តំណាង​ឲ្យ​អ្វី​ដែរ?

  • 2020-07-02 08:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឈុត​ឆ្នាំ​ថ្មី​រដូវ​កាល​២០២០/២១ របស់​ក្លឹប Chelsea គេ​សង្កេត​ឃើញ​មាន​លេខ ៣ ជាប់​នៅ​កណ្ដាល​អាវ​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មួយ​ចំនួន​មាន​ការ​ងឿង​ឆ្ងល់។

តាម​ពិត​ទៅ​លេខ ៣នេះ ជា​ឡូហ្គោ​របស់​ក្រុមហ៊ុន​បណ្ដាញ​ទូរស័ព្ទ​អង់គ្លេស Three Mobile។ Chelsea បាន​ប្រកាស​ជា​ផ្លូវការ អំពី​ភាព​ជា​ដៃ​គូ​កាល​ពី​ខែ​មករា​ ឆ្នាំ២០២០​កន្លង​ទៅ។ ឡូហ្គោ​របស់​ក្រុមហ៊ុន Three នឹង​លេច​ឡើង​នៅ​គ្រប​់​ក្រុម​របស់ Chelsea តាំង​ពី​ក្រុម​យុវជន រហូត​ដល់​ក្រុម​នារី។ យ៉ាងណាមិញ ខាង​ក្លឹប​មិន​បាន​បញ្ចេញ​ពី​រយៈពេល និង​តម្លៃ​របស់​កុងត្រា​នេះ​ទេ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ដដែល ក្រុមហ៊ុន​ជប៉ុន Yokohama បាន​ផុត​​កុងត្រា​ឧបត្ថម្ភ ៥ឆ្នាំ​ តម្លៃ​ជាង ២៥០​លាន​ដុល្លារ​ហើយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ។

ប៉ុន្តែ Chelsea នៅ​តែ​ជា​ដៃ​គូ​សហការ​ថ្នាក់​ពិភពលោក​របស់ Yokohama ដដែល៕

រូប​ភាព៖ Chelsea

ប្រភព៖ chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់