• 2020-07-01 02:13:40
  • បាល់ទាត់

Bruno ​រក​បាន​២​គ្រាប់​ម្នាក់​ឯង ​ជួយ Man Utd ​ហូប​ Brighton ​៣-០​

  • 2020-07-01 02:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ Bruno Fernandes ​រក​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ​ក្រុម​បិសាច​ក្រហម Manchester United ​យក​ឈ្នះ​លើ​ក្រុម Brighton ​បាន​ក្នុង​លទ្ធផល ៣-០។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម​របស់​លោក Ole ​លេង​បាន​ល្អ​មែនទែន។ ​ដោយ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Greenwood ​រក​បាន​១​គ្រាប់​បើក​ឆាក​បាន​មុន​នៅ​នាទី​១៦។ ​ក្រោយ​មក​ទៀត ​នាទី​២៩ ​Bruno ​ក៏​ថែម​បាន​១​គ្រាប់​ទៀត ​ក្រោយ​ពី​ទទួល​បាល់​ពី Pogba ​ហើយ​កីឡាករ​ដដែល​នេះ​ក៏​ថែម​បាន​គ្រាប់​បាល់​ទី​៣​ឱ្យ Man Utd ​នៅ​នាទី​៥០។ ​ចប់​ការ​ប្រកួត Man Utd ​ឈ្នះ​បាន​ក្នុង​លទ្ធផល ​៣-០។

​ឆ្លង​កាត់​ការ​ប្រកួត​នៅ​យប់មិញ​នេះ​គេ​សង្កេត​ឃើញ​ថា​ទម្រង់​លេង​របស់ Man Utd ​ប្រសើរ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​តែ​ម្ដង។ ​ជាក់​ស្ដែង ​ការ​សហការ​គ្នា​លេង​វាយ​បក​លឿន​ៗ ​ក៏​មាន​ប្រសិទ្ធភាព​ជាង​មុន​ថែម​ទៀត។ ​ដោយ​គ្រាប់​ទី​៣​របស់ Bruno ​នោះ ​ត្រូវ​បាន​គេ​សរសើរ ​និង​ប្រដូច​ទៅ​នឹង​គ្រាប់​បាល់​របស់ Ronaldo ​កាល​ពី​ឆ្នាំ​២០០៩​ផង​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់