• 2020-06-30 08:10:27
  • ព័ត៌មាន

ម្ចាស់​កំណត់ត្រា​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់លឿនបំផុត ក្នុងទ្រុង UFC

  • 2020-06-30 08:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់កំណត់ត្រា​ ផ្ដួល​គូប្រកួត​ឲ្យសន្លប់លឿនបំផុត ក្នុងប្រវត្តិសាស្រ្ដ​ស្ថាប័ន UFC គឺកំពុងកាន់កាប់ដោយ Jorge Masvidal ដែល​ផ្ដួល Ben Askren ត្រឹម ៥ វិនាទី ក្នុង​កម្មវិធី UFC 239 កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩។ រយៈពេល ៥វិនាទីនេះ បានបំបែកកំណត់ត្រា​ចាស់របស់ Duane Ludwig (ផ្ដួល Jonathan Goulet រយៈពេល ៦វិនាទី)។

Jorge Masvidal ផ្ដួល Ben Askren ត្រឹម ៥ វិនាទី កាលពីខែកក្កដា ឆ្នាំមុន (រូបភាព៖ essentiallysports)

នៅក្នុងវីដេអូរបស់ UFC នៅផ្នែកខាងក្រោមនៃអត្ថបទនេះ នឹងបង្ហាញពីការប្រកួត​ដែលផ្ដួលគ្នា​ឲ្យសន្លប់​លឿនបំផុត​ ជាច្រើនប្រកួត ដែលលឿនបំផុតទាំង ៨ មានដូចខាងក្រោម៖

១. Jorge Masvidal៖ ៥ វិនាទី (ឈ្នះ Ben Askren)

២. Duane Ludwig៖ ៦ វិនាទី (ឈ្នះ Jonathan Goulet)

៣. Chan Sung Jung៖ ៧ វិនាទី (ឈ្នះ Mark Hominick)

៤. Ryan Jimmo៖ ៧ វិនាទី (ឈ្នះ Anthony Perosh)

៥. Todd Duffee៖ ៧ វិនាទី (ឈ្នះ Tim Hague)

៦. Makwan Amirkhani៖ ៨ វិនាទី (ឈ្នះ Andy Ogle)

៧. Jamie Irvin៖ ៨ វិនាទី (ឈ្នះ Houston Alexander)

៨. Leon Edwards៖ ៨ វិនាទី (ឈ្នះ Seth Baczynski)

សូមទស្សនាវីដេអូបង្ហាញពីការប្រកួតទាំងនោះ ដូច​ខាងក្រោម៖

ចុចអានអត្ថបទទាក់ទង៖

មតិយោបល់