- 2020-06-30 04:15:44
- ប្រដាល់
មិនមែនលំៗទេ! ទស្សនាជំនួបរវាង Rodtang និង Petchdam ទាំង២ដងវាយហ៊ោៗ
- 2020-06-30 04:15:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនលំៗទេ! ទស្សនាជំនួបរវាង Rodtang និង Petchdam ទាំង២ដងវាយហ៊ោៗ
ចន្លោះមិនឃើញ
ជំនួបរវាង Rodtang និង Petchdam ត្រូវបានអ្នកគាំទ្រវិស័យប្រដាល់ប៉ងចង់ឲ្យជួបសងសឹកគ្នាជាយូរណាស់មកហើយ តែពេលនេះវាបានក្លាយជាការពិត។
នាយកប្រតិបត្តិលោក Chatri Sityodtong បានប្រកាស កម្មវិធីរបស់ ONE Championship នឹងត្រលប់មកវិញនៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០ ដែលត្រូវរៀបចំនៅទីក្រុងបាងកក ប្រទេសថៃនិងឲ្យឈ្មោះថា ONE: No Surrender។
លោក Chatri ក៏បានប្រកាសសមាសភាពគូប្រកួត៣គូដំបូងមានដូចជា៖
ជំនួបរវាង Rodtang និង Petchdam ត្រូវគេរំពឹងមានការចាប់អារម្មណ៍ខ្លាំង ព្រោះអ្នកទាំងពីរមានឈ្មោះបោះសំឡេងស្រាប់លើសង្វៀន ONE និងធ្លាប់ប៉ះគ្នា២ដងរួចមកហើយ។ ជំនួបលើកទី១នៅឆ្នាំ២០១៧ សង្វៀន Rajadamnern កាលនោះប្រកួត៥ទឹកពេញ Petchdam ឈ្នះពិន្ទុ។ លុះដល់ឆ្នាំ២០១៨ អ្នកទាំងពីរប៉ះគ្នាម្ដងទៀតនៅសង្វៀនដដែល Rodtang សងសឹកឈ្នះពិន្ទុបានវិញ។
អ្វីដែលគួរកត់សម្គាល់២ប្រកួតកន្លងទៅអ្នកទាំងពីរប្រយុទ្ធគ្នាគ្មានសំចៃកម្លាំង ធ្វើឲ្យអ្នកទស្សនាបុកពោះ ស្រែកហ៊ោពេញសង្វៀន។ ចាំមើលប្រកួតទី៣នរណាជាអ្នកឈ្នះ?