- 2020-06-29 02:41:12
- ប្រដាល់
បែកផ្កាភ្លើង Rodtang ជួប Petchdam ជាលើកទី៣ដណ្ដើមខ្សែក្រវាត់ ONE
- 2020-06-29 02:41:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកផ្កាភ្លើង Rodtang ជួប Petchdam ជាលើកទី៣ដណ្ដើមខ្សែក្រវាត់ ONE
ចន្លោះមិនឃើញ
Rodtang ត្រូវចេញមកការពារខ្សែក្រវាត់ ONE Flyweight Muay Thai World Champion ទល់នឹងមិត្តរួមជាតិ Petchdam នៅថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០។
កាលពីយប់មិញស្ថាបនិករបស់ ONE Championship លោក Chatri Sityodtong បានប្រកាសការប្រកួត៣គូយ៉ាងភ្ញាក់ផ្អើល សុទ្ធតែកីឡាករលំដាប់ A របស់ថៃប៉ះគ្នាក្នុងកម្មវិធី ONE: No Surrender ដែលរៀបចំនៅប្រទេសថៃ។ ក្នុងនោះដែល Rodtang ដែលមិនទាន់ស្គាល់ពាក្យចាញ់នៅសង្វៀន ONE ត្រូវជួបជាលើកទី៣ជាមួយ Petchdam ក្នុងតំណែងគូដណ្ដើមខ្សែក្រវាត់។
អ្នកទាំងពីរធ្លាប់វាយគ្នាពីរលើកមកហើយ ដែលកាលនោះការប្រកួតរបស់ពួកគេរៀបចំនៅសង្វៀន Rajadamnern លទ្ធផលឈ្នះម្នាក់ម្ដង។ សម្រាប់មួយគូទៀត Petchmorrakot ត្រូវការពារខ្សែក្រវាត់ ONE Featherweight Muay Thai World Champion ទល់នឹងសិស្សច្បង Yodsanklai។
គូពិសេសមួយទៀតជើងខ្លាំង Kickboxing ទាំងពីរគឺ Superbon ត្រូវជួប Sittichai ដែលជាការប្រកួតបង្ហាញខ្លួនលើកដំបូងដូចគ្នារបស់ពួកគេលើសង្វៀន ONE។ អ្នកទាំងពីរមានប្រវត្តិជួបគ្នា២ដងរួចទៅហើយ ក្នុងនោះឈ្នះម្នាក់ម្ដងដូចគ្នា។ សម្រាប់គូបន្ថែមទៀតលោក Chatri នឹងប្រកាសពេលក្រោយ៕