• 2020-06-28 01:30:00
  • ប្រដាល់

១ឆ្នាំចុងក្រោយ មានអ្នកប្រដាល់អាជីព ៣រូប បាត់បង់ជីវិតដោយសារ​ការប្រកួត (វីដេអូ)

  • 2020-06-28 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមរយៈពេល ១ឆ្នាំចុងក្រោយ ពោលគឺគិតចាប់ពីខែកក្កដា ឆ្នាំ២០១៩ មក គឺមានអ្នកប្រដាល់អាជីព ៤រូប ដែលបានស្លាប់ ដោយសារ​ការប្រកួត​លើ​សង្វៀន។ អ្នកប្រដាល់ទាំង ៤រូបនោះ មានដូចខាងក្រោម៖

១. Maxim Dadashev (ជនជាតិ​រុស្ស៊ី អាយុ ២៨ឆ្នាំ) ស្លាប់ក្រោយការប្រកួត​ទល់នឹងអ្នកប្រដាល់ព័រតូរីកូ Subriel Matías កាលពីថ្ងៃទី ១៩ កក្កដា ២០១៩

Maxim Dadashev

គ្រូបង្វឹក​របស់​ Maxim Dadashev បាន​និយាយប្រាប់ Maxim ឲ្យបោះបង់ការប្រកួត​ត្រឹមទឹកទី១១ ក្រោយ​ឃើញកូនសិស្ស​របស់ខ្លួន រងកណ្ដាប់ដៃ​ជាច្រើន។ ក្រោយ​បោះបង់ការប្រកួត Dadashev បានបាត់បង់ស្មារតី អំឡុងពលេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី​វះកាត់ខួរក្បាល។ ៣ថ្ងៃក្រោយមក អ្នកប្រដាល់​វ័យ ២៨ឆ្នាំ បានបាត់បង់ជីវិត ដោយសារ​រង​ការ​ទង្គិច​ក្បាលធ្ងន់ធ្ងរពេក។

២. Boris Stanchov (ជនជាតិ​ប៊ុលហ្គារី អាយុ ២១ឆ្នាំ) ស្លាប់អំឡុងការប្រកួតទល់នឹងអ្នកប្រដាល់អាល់បានី Ardit Murja កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩

Boris Stanchov បានដួល​សន្លប់ ដោយសារគាំងបេះដូង ក្នុងទឹកទី៥។ ភ្លាមៗនោះ ការប្រកួតត្រូវបញ្ឈប់ ហើយក្រុមគ្រូពេទ្យបានឡើងជួយសង្រ្គោះ ប៉ុន្តែមិនទទួលជោគជ័យនោះទេ។

៣. Patrick Day (ជនជាតិអាមេរិកាំង អាយុ ២៧ឆ្នាំ) ស្លាប់ក្រោយការប្រកួត​ទល់នឹង​អ្នកប្រដាល់​រួមជាតិ Charles Conwell កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩

Patrick Day ត្រូវគូប្រកួត​វាយ​ឲ្យដួល​ ៣ដង ហើយការដួលចុងក្រោយ គឺត្រូវក្បាល​ធ្ងន់ធ្ងរ រហូត​អាជ្ញាកណ្ដាល​បញ្ឈប់ការប្រកួតភ្លាមៗ។ អ្នកប្រដាល់វ័យ ២៧ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីវះកាត់ខួរក្បាល​បន្ទាន់។ ៤ថ្ងៃ​ក្រោយមក Patrick Day ត្រូបានប្រកាសថាស្លាប់ ដោយសារ​របួស​ខួរក្បាលធ្ងន់ធ្ងរ។

ចុចអាន៖

មតិយោបល់