• 2020-06-25 03:59:11
  • បាល់ទាត់

Salah ​៖​ល្មម​ដល់​ពេល Liverpool ​លើក​ពាន​ម្ដង​ហើយ​

  • 2020-06-25 03:59:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហង្ស​ក្រហម Liverpool ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម Crystal Palace ​បាន​ក្នុង​លទ្ធផល ៤-០ ​នៅ​យប់មិញ​មក ​ពេល​នេះ​ពួកគេ​ត្រូវ​ការ​តែ​២​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន Premier League ​។

​ដោយសារ​តែ​ត្រូវ​ការ​ត្រឹម​២​ពិន្ទុ ​នឹង​អាច​លើក​ពានPremier League ​ជា​ថ្មី​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​នេះ​ហើយ ​ទើប​បាន​ជា​ខ្សែ​ប្រយុទ្ធ Salah ​បង្ហាញ​អារម្មណ៍​ថា​៖ “វា​ល្មម​ដល់​ពេល​យើង​លើក​ពាន​ហើយ។ ២​ពិន្ទុ​ទៀត ដើម្បី​ឈ្នះ​ពាន គឺ​ជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់។ ​តាំង​ពី​ខ្ញុំ​មក​ទី​នេះ ​ខ្ញុំ​បាន​តាំង​ចិត្ត​ថា​នឹង​ជួយ​ក្រុម​ឈ្នះ​ពាន​។ ក្រុង​នេះ​ខាន​ឈ្នះ​ពាន​យូរ​មក​ហើយ។ ​ឆ្នាំ​មុន​យើង​មាន​ឱកាស​ឈ្នះ​ដែរ តែ Man City ​ធ្វើ​បាន​ល្អ​ជាង ​ពួកគេ​សម​នឹង​ទទួល​យក។ ​នេះ​ជា​ពេល​យើង​ឈ្នះ​ពាន​ម្ដង​ហើយ”។

​ក្រុម Liverpool ​លើក​ពាន​ចុង​ក្រោយ​បំផុត​នៅ​ឆ្នាំ​១៩៩០ ​ដោយ​កាល​នោះ​លោក Sir Kenny Dalglish ​ជា​អ្នក​ដឹក​នាំ​ក្រុម។ ​៣០​ឆ្នាំ​បន្ទាប់​មក​ទៀត​នេះ ​ក្រុម Liverpool ​មិន​អាច​លើក​ពាន​បាន​ទៀត​ទេ ​ដោយ​បាន​ត្រឹម​តែ​កៀក​ៗ​ប៉ុណ្ណោះ។ តែ​សម្រាប់​ឆ្នាំ​នេះ​វិញ ​ពួកគេ​១០០​% ​ដឹង​តែ​ស្គាល់​រសជាតិ Premier League ​ឡើង​វិញ​ហើយ៕​

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់