- 2020-06-11 09:53:23
- ព័ត៌មាន
កុំភ្លេចរង់ចាំទស្សនា! ការប្រកួតដ៏អស្ចារ្យរបស់កីឡាអេឡិចត្រូនិចបែបថ្មី នាចុងសប្ដាហ៍នេះ!
- 2020-06-11 09:53:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំភ្លេចរង់ចាំទស្សនា! ការប្រកួតដ៏អស្ចារ្យរបស់កីឡាអេឡិចត្រូនិចបែបថ្មី នាចុងសប្ដាហ៍នេះ!
ចន្លោះមិនឃើញ
ដំណឹងល្អ សម្រាប់ប្រិយមិត្តរបស់កីឡាអេឡិចត្រូនិច និងកីឡាប្រណាំងរថយន្ត បានមកដល់ហើយ។ នៅថ្ងៃទី១៣ និងទី១៤ ខែមិថុនាចុងសប្ដាហ៍នេះ នឹងមានព្រឹត្តិការណ៍ប្រណាំងរថយន្ត ឡឺម៉ង់ ២៤ អៅវ័រ វីធ្យួល (Le Mans 24 Hours Virtual) ជាលើកដំបូង។
ប្រិយមិត្តអាចទស្សនាការផ្សាយបន្តផ្ទាល់បាន តាមរយៈទំព័រហ្វេសប៊ុក មីឆែលីន ( @MichelinCambodia) ។
អ្វីដែលគួរឲ្យកត់សម្គាល់គឺ រថយន្តទាំងអស់ ដែលនឹងចូលរួមប្រណាំងក្នុងកម្មវិធីដ៏អស្ចារ្យនេះ នឹងត្រូវបំពាក់សំបកកង់ មីឆែលីន។ មីឆែលីន បានដើរតួនាទី និងចូលរួមយ៉ាងសំខាន់នៅក្នុងកម្មវិធីប្រណាំងរថយន្ត Le Mans 24 Hours Virtual ដើម្បីធ្វើឲ្យកម្មវិធីនេះ កាន់តែអស្ចារ្យ និងបង្ហាញពី rFactor 2 platform ដែលជំរុញ និងបង្កើតឲ្យមានការផលិតសំបកកង់រថយន្តដែលមានភាពស្វិត ជាប់ធន់ខ្លាំង សម្រាប់ការប្រណាំងពិតប្រាកដ រយៈពេលយូរ។
សំបកកង់ គឺជាកត្តាសំខាន់ ដែលធ្វើឲ្យក្រុមការងារ និងអ្នកបើកបរមានទំនុកចិត្តក្នុងការរៀបចំការប្រកួតនេះដូចគ្នាទៅនឹងការប្រកួតពិតៗ។ មីឆែលីន បានធ្វើការជាមួយក្រុមការងារប្រណាំង ដោយសិក្សាយ៉ាងម៉ត់ចត់ទៅលើកត្តាផ្សេងៗ និងស្វែងរកយុទ្ធសាស្រ្ដសមស្របក្នុងការគិតគូរដល់ពេលវេលា និងអាកាសធាតុ ដោយសារតែជាធម្មតា ការជ្រើសរើសសំបកកង់ដែលល្អ ត្រូវតាមកាលៈទេសៈ អាចធ្វើឲ្យមានភាពខុសគ្នាដ៏ធំ នៅក្នុងការប្រណាំង។
បើតាមសម្ដីលោក Matthieu Bonardel នាយកផ្នែកក្រុមហ៊ុនម៉ូតូស្ពតមីឆែលីន បានឲ្យដឹងថា មីឆែលីន រីករាយក្នុងការសហការណ៍ជាមួយ Le Mans 24 Hours Virtual ដោយសារតែវាជាគំនិតផ្ដួចផ្ដើមដ៏អស្ចារ្យ ប្រកបដោយគុណភាព។ មីឆែលីន កំពុងតែវិនិយោគប្រកបដោយប្រសិទ្ធភាព និងពង្រីកវិសាលភាពក្នុងវិស័យកីឡា និងការប្រណាំងអេឡិចត្រូនិច (eGAME) ដែលសមស្របនឹងទស្សនៈវិស័យ ជាក្រុមហ៊ុនផលិតសំបកកង់ដែលឈានមុខគេ និងជាទម្រង់ដែលឆ្លុះបញ្ចាំងពីចរិកលក្ខណៈ និងតួនាទីនៃសំបកកង់សម្រាប់ការប្រកួតពិតៗ។ លោកក៏បានបញ្ជាក់បន្ថែមផងដែរថា គុណភាព និងភាពជាប់ធន់យូរអង្វែង គឺជាគុណតម្លៃស្នូលរបស់មីឆែលីន ក្នុងផលិតផលសំបកកង់ដែលមានគុណភាពខ្ពស់ និងមានភាពជាប់ធន់ខ្លាំង សម្រាប់ការប្រណាំងប្រភេទនេះ និងប្រភេទ rFactor។
ការផ្ដល់ជូននូវគុណភាព សុវត្ថិភាពរហូតដល់សឹករិលរបស់សំបកកង់មីឆែលីន ជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់មីឆែលីន និងជានិម្មិតសញ្ញានៃសំបកកង់ដែលអាចប្រើប្រាស់ទាំងក្នុង និងក្រៅការប្រកួត។
លោកព្យែអាល់វែស (Pierre Alves) អ្នកគ្រប់គ្រងកម្មវិធីប្រណាំងរបស់មីឆែលីន បានបញ្ជាក់ថា មីឆែលីន នឹងជួយដល់អ្នកបើកបរក្នុងការគ្រប់គ្រងសំបកកង់ឲ្យបានត្រឹមត្រូវនៅក្នុងការប្រកួត Le Mans 24 Hours Virtual សហការីសម្រាប់ការប្រណាំងរថយន្តមានចំនួន ៤នាក់ បូករួមទាំងអ្នកបើកឡានប្រណាំង និងអ្នកជំនាញខាងប្រណាំងរថយន្តដែលធ្លាប់ធ្វើការជាមួយមីឆែលីនកន្លងមក ប៉ុន្តែពេលនេះវាជារឿងរ៉ាវថ្មីមួយទៀតសម្រាប់ពួកគេ និងមិត្តរួមការប្រកួតរបស់ពួកគេ សម្រាប់ការប្រណាំងបែបអេឡិចត្រូនិច ហើយវាក៏ជាការហ្វឹកហាត់មួយយ៉ាងល្អពីការប្រណាំងបែបអេឡិចត្រូនិច ទៅជាការប្រណាំងពិតប្រាកដ។
សំបកកង់សឹករិល និងផ្លាស់ប្ដូរសំបកកង់ ជាកត្តាសំខាន់ ដែលត្រូវយកចិត្តទុកដាក់យ៉ាងសំខាន់ ក្នុងពេលប្រណាំង ព្រោះក្នុងការប្រណាំងជាក់ស្ដែងដ៏ស្វិតស្វាញ វានឹងអាចមានការឈប់ញឹកញាប់ដើម្បីដោះដូរសំបកកង់ ដោយហេតុនេះ យើងត្រូវតែសន្សំសំចៃពេលវេលានៅកន្លែងដូរសំបកកង់។
កីឡាអេឡិចត្រូនិច ជាមធ្យោបាយថ្មីក្នុងការទំនាក់ទំនង
កីឡាអេឡិចត្រូនិច ជាស្ពានរវាងការប្រកួតសិប្បនិម្មិត និងការប្រកួតការពិត Le Mans 24 Hours Virtual និងជាទម្រង់សម្រាប់ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ដល់សាធារណជនទូទៅ ដែលពួកគេអាចទទួលបានព័ត៌មានគ្រប់គ្រាន់អំពីការប្រណាំង។ ម្យ៉ាងទៀត វាក៏ជួយឲ្យអ្នកប្រណាំងសាកល្បង មានឱកាសធ្វើការកៀកនឹងអ្នកបើកបរពិតប្រាកដ និងក្រុមអ្នកជំនាញពី Le Mans។ ម្យ៉ាងវិញទៀត ទម្រង់នៃការប្រណាំងបែបនិម្មិតដ៏ល្បីលំដាប់ពិភពលោកនេះ នឹងផ្ដល់ឲ្យអ្នកគាំទ្រការប្រណាំងរថយន្តពិតប្រាកដ ធ្វើការស្វែងយល់ច្បាស់អំពី eGame។
លោក Oliver Vialle នាយកផ្នែកទីផ្សារ មីឆែលីនម៉ូតូស្ពត បានឲ្យដឹងថា គណៈកម្មការរៀបចំការប្រណាំង Le Mas 24 Hours Virtual បានផ្ដល់ឲ្យមីឆែលីន នូវការគាំទ្រជាច្រើនសម្រាប់ផ្សព្វផ្សាយមីឆែលីននៅក្នុងទីផ្សារ និងទៅកាន់សាធារណជន ជាពិសេសយុវវ័យ។ តាមរយៈការចូលរួមនេះ មីឆែលីន មានឱកាសបង្ហាញឲ្យអ្នកចូលរួមក្មេងៗជំនាន់ក្រោយ បានដឹងពីសុវត្ថិភាព គុណភាព និងភាពជាប់ធន់ ក៏ដូចជាសារៈសំខាន់នៃសំបកកង់ នៅពេលពួកគេក្លាយជាម្ចាស់ឡាននៅថ្ងៃអនាគត។
កីឡាអេឡិចត្រូនិច (eSports) បានដើរតួជាផ្នែកមួយសំខាន់ ក្នុងការផ្សព្វផ្សាយម៉ាកសញ្ញារបស់មីឆែលីន ក្នុងឆ្នាំ២០១៩ ដែលពេលនេះក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយនឹង Gran Turismo for Sony PS4 ហើយតាមរយៈការរួមចំណែករបស់មីឆែលីនក្នុងកម្មវិធី Gran Turismo Sport និងក្រុមហ៊ុនផលិតកម្មវិធីប្រណាំងផ្សេងៗ យើងសង្កេតឃើញថា ការយល់ដឹងពីបច្ចេកវិទ្យាសំបកកង់ និងសារធាតុផលិតផលកាន់តែមានភាពទូលំទូលាយ ក៏ដូចជាបង្កឲ្យភាពយល់ដឹងកាន់តែខ្លាំង រវាងបច្ចេកវិទ្យាសំបកកង់ពិតប្រាកដ និងសប្បនិមិត្ត។ តាមរយៈការចែករំលែកចំណេះដឹងនេះ មីឆែលីន អាចជួយដល់អ្នកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ ដើម្បីធ្វើការផលិតសំបកកង់ក្នុងទម្រង់ឌីជីថលបាន។
ដូចនេះ សូមកុំភ្លេចចូលរួមទស្សនាកម្មវិធីប្រណាំងរថយន្តនេះ នៅថ្ងៃទី១៣ ខែមិថុនា វេលាម៉ោង ៣រសៀល រហូតដល់ថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង ៣រសៀលដដែល។ ការប្រកួតនេះ នឹងមានផ្សាយផ្ទាល់តាមទូរទស្សន៍ទូទាំងពិភពលោក និងតាមរយៈបណ្ដាញអ៊ិនធើណិត។ កម្មវិធីនេះ រួមមានការអធិប្បាយលើការប្រណាំង ចំណុចផ្លាស់ប្ដូរកង់ និងព្រឹត្តិការណ៍ជាច្រើនទៀត ស្ដីពីការប្រណាំង។
ព័ត៌មានបន្ថែម ឬចូលទៅមើលកម្មវិធីផ្សាយ៖ https://24virtual.lemansesports.com/
ឬទំព័រហ្វេសប៊ុកផ្លូវការរបស់មីឆែលីន https://www.facebook.com/MichelinCambodia/
អំពីក្រុមហ៊ុន Michelin
ជាក្រុមហ៊ុនផលិតសម្បកកង់ឈានមុខគេ។ Michelin ប្ដេជ្ញាចិត្តក្នុងការធ្វើឲ្យប្រសើរឡើងនូវការធ្វើដំណើររបស់អតិថិជន រក្សានិរន្តរភាព រចនា និងចែកចាយនូវសម្បកកង់រថយន្តដែលស័ក្ដិសមបំផុត សេវាកម្ម និងដំណោះស្រាយតាមតម្រូវការរបស់អតិថិជន ផ្ដល់នូវសេវាកម្មឌីជីថល ការបង្ហាញផ្លូវ និងផ្ដល់ការណែនាំឆ្ពោះទៅបង្កើនផាសុកភាពនៅពេលធ្វើដំណើរ ព្រមទាំងផ្ដល់នូវបទពិសោធន៍ដ៏ពិសេសអស្ចារ្យ ក៏ដូចជាបង្កើតសម្ភារប្រកបដោយបច្ចេកវិទ្យាខ្ពស់ ដែលបម្រើឲ្យវិស័យជាច្រើនទៀតផងដែរ។ ក្រុមហ៊ុន Michelin មានទីស្នាក់ការកណ្ដាលនៅ Clermont-Ferrand ប្រទេសបារាំង ហើយក្រុមហ៊ុនមានប្រតិបត្តិការចែកចាយសម្បកកង់នៅក្នុង ១៧០ប្រទេស មានបុគ្គលិកបម្រើការជាង ១២៥០០០នាក់ និងមានរោងចក្រផលិតសម្បកកង់ចំនួន ៦៧រោងចក្រ ដែលរោងចក្រទាំងអស់នេះ បានផលិតសម្បកកង់រថយន្តសរុបប្រមាណ ១៩០លានកង់ នៅក្នុងឆ្នាំ ២០១៨៕