• 2020-06-11 08:51:42
  • ប្រដាល់

ទិត្យ​ សុវណ្ណគិរី​ ប្រឡូក​ប្រដាល់​តាំង​ពី​ ២០០១​ ពេល​ខ្លះ​ចង់​ឈប់​ដែរ​តែ​ចិត្ត​មិន​ដាច់​

  • 2020-06-11 08:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ ទិត្យ​ សុវណ្ណគិរី​ ថា​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​មួយ​នេះ​តាំង​ពី​ឆ្នាំ​ ២០០១​ មក​ម្ល៉េះ​ ពេល​ខ្លះ​មាន​ចិត្ត​ចង់​ឈប់​ដែរ​ ប៉ុន្តែ​ចិត្ត​អត់​ដាច់​ព្រោះ​ស្រឡាញ់​ខ្លាំង។​

ទិត្យ សុវណ្ណគិរី ប្រកួត​កន្លងទៅ(ក្រហម)

សុវណ្ណគិរី​ បាន​ឲ្យ​ដឹង​ថា​ គិត​ដល់​ពេល​នេះ​ខ្លួន​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​១៩​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​មិន​ទាន់​សម្រេច​ចិត្ត​ថា​ឈប់​នៅ​ពេល​ណា​នោះ​ទេ​ ក៏​ព្រោះ​តែ​នៅ​មាន​ចិត្ត​ស្រឡាញ់​ និង​ចង់​ឡើង​ប្រកួត​ដដែល។​ ពី​មុន​មាន​ចិត្ត​ថា​ហត់នឿយ​ និង​ចង់​ឈប់​ផង​ដែរ​ ប៉ុន្តែ​ចិត្ត​មិន​ដាច់​សោះ​គឺ​ចង់​តែ​នៅ​ប្រកួត​ ឬ​បង្ហាត់​សិស្ស​ប្អូន​ដដែល​ទោះ​កំពុង​មាន​ការងារ​ផ្សេង​ក៏​ដោយ។​

ទិត្យ សុវណ្ណគិរី ប្រកួត​កន្លងទៅ(ក្រហម)

ដោយ​សារ​តែ​វ័យ​ជាង​ ៣០​ឆ្នាំ​ហើយ​នោះ​ ទិត្យ​ សុវណ្ណគិរី​ មិន​បាន​ឡើង​ប្រកួត​ញឹកញាប់​ដូច​កីឡាករ​ក្មេងៗ​ជំនាន់​ក្រោយ​ឡើយ​ ដោយ​សារ​តែ​មិន​បាន​ហ្វឹកហាត់​ដិតដល់​ និង​ឈឺ​ខ្លួន​យូរ​នៅ​ពេល​ប្រកួត​ម្ដងៗ​។​ ឥលូវ​នេះ​ខ្លួន​នៅ​តែ​សប្បាយ​ចិត្ត​ទោះ​បាន​ប្រកួត​យូរៗ​ម្ដង​ក៏​ដោយ​ មួយ​វិញ​ទៀត​ក្រៅ​តែ​ពី​ប្រកួត​បាន​ចែក​រំលែក​បទ​ពិសោធ​របស់​ខ្លួន​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ថែម​ទៀត។​

រំលឹក​ដែរ​ថា​ ទិត្យ​ សុវណ្ណគិរី​ បច្ចុប្បន្ន​នេះ​ជា​កីឡាករ​ និង​គ្រូ​ជំនួយ​នៅ​ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ​ បន្ទាប់​ពី​រូប​នេះ​ផ្លាស់ប្ដូរ​មក​ពី​ក្រសួង​កសិកម្ម​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ។​ ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ​រូប​នេះ​ឈ្នះ​ពិន្ទុ​លើ​ សេក​ ចាន់រាជ​ លើ​សង្វៀន​ CNC ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់