• 2020-06-09 04:36:28
  • បាល់ទាត់

Dybala ថា​ពិត​ជា​ល្អ​ណាស់​ បើ​គេបាន​លេង​ឱ្យ Barcelona

  • 2020-06-09 04:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Paulo Dybala បាន​សារភាព​ថា វា​ជា​រឿង​មួយ​ល្អណាស់បើ​សិន​គេ​បាន​លេង​ឱ្យ​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona ហើយបច្ចប្បន្ន​​កីឡាករ​វ័យ​ក្មេង​កំពុង​រង់ចាំ​មើលកុងត្រា​ថ្មី​នៅ Juventus។

Dybala ប្រាប់​ទៅ​កាន់ CNN ថា ៖«ការ​ពិត​គឺ​ថា Barcelona ជា​ក្រុម​ធំ​លំដាប់​ពិភពលោកមួយ ហើយ​មាន Messi ទៀត​គឺ​កាន់​តែ​ធំ។ វា​ពិត​ជា​ល្អ ប៉ុន្តែ Juventus ក៏​ជា​ក្លឹប​មួយ​មិន​ធម្មតា​ដែរ ជាក្លឹប​មួយ​ធំណាស់ដែរ ពោរពេញ​ដោយ​ប្រវត្តិសាស្ត្រ កន្លែង​ប្រមូល​ផ្ដុំ​ដោយ​កីឡាករ​អស្ចារ្យ​ក្នុង​ពេល​បច្ចុប្បន្ន​​។ គឺ​មាន​គុណភាព​គ្រប់​គ្រាប់​ក្នុង​ការ​បង្កើត​ក្រុម​ពីរ​បាន ហើយ​មាន​ឱកាស​លេង​ជាមួយ Buffon និង Cristiano Ronaldo ដែល​​​វត្តមានពួកគេ​កាន់​តែ​ធ្វើ​ឱ្យ​ក្លឹប​ក្លាយ​ជា​ក្លឹប​ធំ​​មួយ​កម្រិត​​ទៀត»។

មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ Messi វ័យ​២៦​ឆ្នាំ រីករាយ​លេង​ឱ្យ​ក្រុម​សេះបង្កង់​រដូវ​កាល​នេះ មុន​លីគកំពូល​អ៊ីតាលី​ត្រូវ​បាន​ផ្អាក ដោយសារ​​ការ​វាយ​លុកលុយ​​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩ ហើយ​ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង​​ ត្រូវ​បាន​គេ​ភ្ជាប់​ថា​នឹង​ចាកចេញ​ពី​ទីក្រុង Turin កាល​ពី​ឆ្នាំ​មុន។

ជម្រើស​អាហ្សង់ទីន ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បន្ត​កុងត្រា​ជាមួយ Juventus ខណៈ​កុងត្រា​របស់​គេ​នឹង​ផុត​នៅ​ឆ្នាំ​២០២២។ យ៉ាងណា Dybala ដែល​រក​បាន​១៣​គ្រាប់ បញ្ជូន​បាល់៧​លើក ក្នុង​ការ​បង្ហាញ​ខ្លួន​៣៤​ប្រកួត​ក្នុង​រដូវ​កាល​នេះ បាន​ឱ្យ​ដឹង​គេ​កំពុង​តែ​រង់ចាំ​មើល​កុងត្រា​ថ្មី​របស់គេ។

​ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ បញ្ជាក់ ៖«សម្រាប់​ខ្ញុំ​ឥឡូវ​នេះ​គឺ​គ្មាន​អ្វី​ទាំង​អស់។ ខ្ញុំ​នៅ​សល់​កុងត្រា​មួយ​ឆ្នាំ​កន្លះ​ទៀត មិន​យូរ​ទេ ហើយ​ខ្ញុំ​យល់​ថាបញ្ហា​កូរ៉ូណា វា​មិន​ស្រួល​ឡើយ​សម្រាប់​ក្លឹប ប៉ុន្តែ​កីឡាករ​ផ្សេង ពួកគេ​បាន​បន្ត​ហើយ ដូច្នេះ​យើង​កំពុង​រង់ចាំ​មើល។ ខ្ញុំ​ជា​កីឡាករ​របស់​ក្លឹប​នេះ ខ្ញុំ​រីករាយ​នៅ​ទី​នេះ។ មនុស្ស​ជា​ច្រើន​ស្រលាញ់​ខ្ញុំ​ខ្លាំង ខ្ញុំ​ក៏​ស្រលាញ់​ពួកគេ​ខ្លាំង​ដែរ។ ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រធាន​ក្លឹប ហើយ​ចំណុច​ណា​មួយ ពួកគេ​នឹង​ឆាត​មក​ខ្ញុំ ឬ​ក៏​អត់ ក៏​ខ្ញុំ​នៅ​មិនទាន់​ដឹង។ ចំណុច​ណា​មួយ អាច​នឹង​មាន​ការ​បន្ត​កុងត្រា​ណា​មួយ​កើត​ឡើង​ជា​មិន​ខាន តែ​វា​អាស្រ័យ​លើ Juventus»៕

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់