- 2020-06-09 01:33:57
- បាល់ទាត់
សំ វណ្ណនិត៖ ផលពិបាកសម្រាប់ខ្ញុំ គឺកាយសម្បទាតូចល្អិត
- 2020-06-09 01:33:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សំ វណ្ណនិត៖ ផលពិបាកសម្រាប់ខ្ញុំ គឺកាយសម្បទាតូចល្អិត
ចន្លោះមិនឃើញ
បច្ចុប្បន្ន សំ វណ្ណនិត កំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជាជាមួយក្លឹបនគរបាលជាតិក្នុងតំណែងជាខ្សែការពារ។ កីឡាករមកពីខេត្តកោះកុងបានបង្ហើបថា កាយសម្បទាតូចល្អិត ជាគុណវិបត្តិសម្រាប់រូបគេក្នុងការប្រជែងយកជម្រើស១១នាក់ដំបូង។
អតីត U16 ប្រចាំខេត្តកោះកុង ពន្យល់ថា ៖«ផលពិបាកសម្រាប់ខ្ញុំ ទី១កាយសម្បទាតូចល្អិតអ៊ីចឹងទៅ យើងពិបាកប្រជែងយកជម្រើស១១នាក់ យើងត្រូវទាមទារសមត្ថភាពខ្ពស់លើស អ្នកមានកាយសម្បទាខ្ពស់ធំជាងយើង »។
ទោះបីជាពិបាកក្នុងការប្រជែង ប៉ុន្តែកីឡាករកម្ពស់ ១,៦៤ម៉ែត្រ ទម្ងន់ ៥៥គីឡូក្រាម បានប្ដេជ្ញាហ្វឹកហាត់ឱ្យខ្លាំង ដើម្បីបង្ហាញឱ្យគ្រូបង្វឹកបានឃើញ និងមានឱកាសលេងលើទីលាន។
ឆ្នាំ២០១៤ សំ វណ្ណនិត ធ្លាប់ធ្វើតេស្តជាប់នៅសាលាបាល់ទាត់បាទី ប៉ុន្តែដោយគេមានអាយុលើស ទើបមិនបានលេងនៅទីនោះ និងសម្រេចចិត្តរកក្លឹបលេង នៅភ្នំពេញ ដោយធ្វើតេស្តជាប់ U17 របស់បឹងកេត ហើយឆ្នាំ២០២០២នេះ គេជាកីឡាកររបស់ក្លឹបនគរបាលជាតិ ក្រោមការដឹកនាំរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា។
ក្នុងការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា MCL ដំណើរការបាន៥សប្ដាហ៍ហើយ ប៉ុន្តែខ្សែការពារវ័យ២៣ឆ្នាំ មិនទាន់បានលេងមួយប្រកួតឡើង មុនពេលលីគត្រូវបានផ្អាកជាបណ្ដោះអាសន្ន ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩ កាលពីដើមខែមីនា ឆ្នាំ២០២០។
លីគកំពូលកម្ពុជានឹងចាប់ផ្ដើមឡើងវិញពីថ្ងៃទី០៤ និងទី០៥ ខែកក្កដា ប៉ុន្តែត្រូវលេងបិទទ្វារគ្មានអ្នកគាំទ្រ។ ជើងទី១ នឹងធ្វើឡើងបន្តពីសប្ដាហ៍ទី៦ ហើយគ្រោងបញ្ចប់ថ្ងៃទី១២ និង១៣ ខែកញ្ញា ខណៈជើងទី២ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ ២៤-២៥ ខែតុលា។
ចំណែកពានរង្វាន់សម្ដេច ហ៊ុន សែន នឹងចាប់ផ្ដើមថ្ងៃទី៣០ និងថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្កដា សម្រាប់ថ្នាក់ខេត្ត និងថ្នាក់ជាតិនឹងធ្វើឡើងពីថ្ងៃទី១២-១៣ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០៕