• 2020-06-05 11:11:41
  • ព័ត៌មាន

វិល​ពី​កូវីដ​វិញ ឡាន​ក្លឹប Benfica ត្រូវ​បាន​គេ​គប់​ដុំ​ថ្ម ខណៈ​កីឡាករ​២នាក់​បញ្ជូន​ទៅ​ពេទ្យ

  • 2020-06-05 11:11:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន​ក្រុង​របស់​ក្លឹប Benfica ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​បាន​វាយ​ប្រហារ​ ដោយ​គប់​ដុំ​ថ្ម បន្ទាប់​ពី​ក្លឹប​កំពូល​តារាង​លីគ​កំពូល​ព័រទុយហ្គាល់​លេង​បាន​លទ្ធផល ០ស្មើ ទល់​នឹង​ក្លឹប​លេខ ១៣ Tondela នៅ ក្នុង​ថ្ងៃ​ដំបូង​នៃ​ការ​វិល​ត្រលប់​នៃ​ការ​ប្រកួត​បាល់ទាត់​វិញ​ បន្ទាប់​ពី​ផ្អាក​មួយ​រយៈ​ដោយសារ​កូវីដ-១៩។

សេចក្ដីថ្លែងការណ៍​របស់​ក្លឹប​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​បន្ទាប់​ក្រុម​កីឡាករ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​កីឡដ្ឋាន​របស់​ខ្លួន ឆ្ពោះ​ទៅ​កាន់​មូលដ្ឋាន​ហ្វឹកហាត់​របស់​ក្លឹប​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ (ម៉ោង​នៅ​ព័រទុយហ្គាល់)។

ខាង​ក្លឹប​បាន​បន្ត​ទៀត​ថា កីឡាករ​ចំនួន​ពីរ​រូប​គឺ ខ្សែ​បម្រើ​អាល្លឺម៉ង់ Julian Weigel និង​ខ្សែ​ស្លាប​ស៊ែប Andrija Zivkovic បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​។ មក​ទល់​ពេល​នេះ​ដែរ Weigel បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ថា ពួក​គេ​ទាំង​ពីរ​មិនមាន​ប៉ះពាល់​អី​ធ្ងន់ធ្ងរ​ទេ។

សារព័ត៌មាន​ Goal បាន​ចុះ​ផ្សាយ​ថា នៅ​អំឡុង​ការ​ប្រកួត​រវាង​ Benfica និង Todela មាន​ក្រុម​អ្នក​គាំទ្រ​ជួបជុំ​នៅ​ខាង​ក្រៅ​កីឡដ្ឋាន​៕

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់