• 2020-06-05 08:16:41
  • បាល់ទាត់

Griezmann៖ ខ្ញុំ​ចង់​បញ្ចប់​អាជីព​របស់​ខ្ញុំ​នៅ​អាមេរិក

  • 2020-06-05 08:16:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​អាយុ ៣២ ឬ ៣៣​ឆ្នាំ ខ្សែ​ប្រយុទ្ធ​របស់ Barcelona, Antoine Griezmann ​​បង្ហើប​ថា រូប​គេ​បាន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ក្នុង​ការ​បញ្ចប់​អាជីព​​ខ្លួន​នៅ Major League Soccer សហរដ្ឋ​អាមេរិក កន្លែង​កីឡាករ​ល្បីៗ​ជា​ច្រើន​បាន​នឹង​កំពុង​លេង និង​ធ្លាប់​លេង​។

នៅ​រដូវ​កាល​នេះ គេ​ឃើញ​អតីត​​ខ្សែ​ប្រយុទ្ធ Man Utd និង Real Madrid  Javier Hernandez លេង​ឱ្យ LA Galaxy ចំណែក​អតីត​ខ្សែការពារ Spurs កីឡាករ Victo Wanyama ត្រូវ​បាន​ភ្ជាប់​ទៅ​ចូល​រួម​ក្លឹប Montreal Impact។

​វាជា​ក្ដី​សុបិន​​របស់ Griezmann ក្នុង​ការ​បញ្ចប់​អាជីព​នៅ​អាមេរិក ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​បារាំង​នៅ​តែ​ចង់​ឈ្នះ​ពាន​ផ្សេង​ទៀត​ជាមួយ Barca រហូត​ដល់​ឆ្នាំ​២០២២។

Griezmann ប្រាប់ Los Angeles Times ថា ៖«ឈ្នះ La Liga និង Champion League ជាមួយ Baeca គឺ​ជា​ក្ដី​សុបិន​ និង​ជា​គោលបំណង​របស់​ខ្ញុំ។ បន្ទាប់​ពី​ឈ្នះ ​អ្វីៗ​នឹង​កើត​ឡើង។ នៅ​ពាន World Cup មួយ​ទៀត គឺ World Cup នៅ Qatar ហើយ​បន្ទាប់​មកគឺ MLS។ ខ្ញុំ​នៅ​មិន​ទាន់​ដឹង​លេង​​ឱ្យ​ក្រុម​ណា​ទេ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​ចង់​ទៅ​លេង​នៅ​ទី​នោះ។ សម្រាប់​ខ្ញុំ វា​ជា​គោល​បំណង​បញ្ចប់​អាជីព​ខ្ញុំ​នៅ​អាមេរិក ដែល​គិត​ថា​ខ្ញុំ​នឹង​លេងបាន​ល្អ ជា​ផ្នែក​ធំ​មួយ​សម្រាប់​ក្រុម និង​ប្រឹង​ដើម្បី​ឈ្នះ​ពាន»៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់