• 2020-06-04 11:30:42
  • បាល់ទាត់

Fernandes គិត​ថា​ Pogba ជា​កីឡាករ​ប្រភេទ​ណា​ដែរ?

  • 2020-06-04 11:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Bruno Fernandes បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថាខ្សែ​ប្រើ​ Paul Pogba ជា​កីឡាករ​ដ៏​ឆ្នើម​ជាង​គេ​ក្នុង​ក្លឹប​របស់​ខ្លួន​ ថែម​ទាំង​នៅ​ក្នុង​ពិភពលោក​ថែម​ទៀត​ផង​។

Fernandes បាន​និយាយ​ថា​៖" ខ្ញុំ​គិត​ថា​ Pogba ជា​កីឡាករ​ដ៏​ឆ្នើម​មួយ​រូប​របស់​ក្លឹប​ខ្ញុំ​ និង​ពិភព​លោក​ទាំង​មូល​តែ​ម្ដង​។"

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖" Pogba ​តែង​តែ​រង​របួស​ច្រើន​ អញ្ចឹង​ហើយ​បើ​មាន​ឱកាស​លេង​ជា​មួយ​គេ​ វា​ពិត​ជា​អស្ចារ្យ​មែន​ទែន​ ព្រោះ​អ្នក​បាន​លេង​ជា​មួយ​កីឡាករ​ ដែល​មាន​សមត្ថភាព​ខ្លាំង​ពូកែ​។"

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ពេល​ការ​ប្រកួត​បន្ត​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០២០​ Fernandes ​មាន​សង្ឃឹម​ថា​ខ្លួន​នឹង​អាច​បាន​លេង​ជា​មួយ​នឹង​ Pogba ដោយ​សារ​តែ​កីឡាករ​រូប​នេះ​បាន​សះ​ស្បើយ​ពី​របួស​កែង​ជើង​ ក្នុង​កំឡុង​ពេល​ផ្អាក​ការ​ប្រកួត​មួយ​រយៈ​នេះ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់