• 2020-06-04 05:35:18
  • បាល់ទាត់

ទោះ​​អង្គុយ​លើ​រទេះ​រុញ លីដា ជា​អ្នកគាំទ្រ​ជម្រើស​ជាតិ ​និង​លីគ​​កម្ពុជា​​សកម្ម​ម្នាក់

  • 2020-06-04 05:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ដោយ​មាន​អ្នក​ទិញ​សំបុត្រ​ចូល​ទស្សនា​រាប់​ម៉ឺន​នាក់ ពេល​​​ប្រកួត​អន្តរជាតិ​ម្ដងៗ ហើយ​ក្នុង​នោះ​ក៏​មាន​កញ្ញា ហួត ធឿងលីដា ​អង្គុយ​លើ​រទេះ​រុញ​ម្នាក់​ដែរ។

ប្រាប់​មក​កាន់ Sabay កញ្ញា លីដា ចាប់​ផ្ដើម​ស្រលាញ់ និង​​គាំទ្រ​ជម្រើស​ជាតិ​កម្ពុជា តាំង​ពី​ឆ្នាំ​ ២០១៦។ ក្នុង​នាម​​ជា​អ្នកគាំទ្រ​មួយ​រូប លីដា ចង់​ឱ្យ​កីឡាករ​ជម្រើស​ជាតិ​ម្នាក់ៗ​ មាន​ឆន្ទៈនិង​លេង​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ឱ្យ​​ពិភព​លោក​ស្គាល់​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន។

កញ្ញា លីដា បញ្ជាក់​ថា ៖«...ខ្ញុំ​គ្រាន់​តែ​ចង់​​ឱ្យ​កីឡាករ​ទាំង​អស់ គាត់​យក​បេះ​ដូង​ទៅ​លេង លេង​ដោយ​ឆន្ទៈ មិន​មែន​លេង​លក្ខណៈ​ជា Star (តួឯក) ព្រោះ​បាល់​ទាត់​បង្ហាញ​ឱ្យ​ពិភពលោក​ស្គាល់​ច្រើន។ ព្រោះ​ថា​បាល់ទាត់​ចេញ​ទៅ​ក្រៅ​ច្រើន...និយាយ​ទៅ​បាន​បង្ហាញ​ពី​ប្រទេស​របស់​យើង ហើយ​បើ​ពួក​គាត់ លេង​ដោយ​​​យក​បេះ​ដូង​ទៅ​លេង លេង​ដោយ​ឆន្ទៈ លេង​ដោយ​មនសិការ ពួកគាត់​ចង់​ឈ្នះ​ដើម្បី​ប្រទេស គឺ​ខ្ញុំ​សប្បាយ​ចិត្ត ការចំណាយ​របស់​ខ្ញុំ​គ្មាន​បាន​អី​មក​វិញ​ទេ ចង់​បាន​តែ​ប៉ុណ្ណឹង អ្នក​គាំទ្រ​អ្នក​ណា​ក៏​ដូច​អ្នកណា​ដែរ​...»។

ក្រៅ​​ជា​អ្នក​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​ លីដា ក៏​ជា​ស្ត្រី​ខ្មែរ​សកម្ម​មួយ​រូប​ ដែលគាំទ្រ​​ក្លឹប​បាល់​ទាត់​វិសាខា ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០១៧​មក។ ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨-២០១៩ កញ្ញា​​បាន​ទៅ​ទស្សនា ស្ទើរ​គ្រប់​ការ​ប្រកួត​​​របស់​វិសាខា​ទូទាំង​​រាជធានី​ខេត្ត​ក្រុង ខណៈ​ឆ្នាំ​នេះ​កញ្ញា​ក៏​បាន​រៀប​គម្រោង​រួចរាល់ ដើម្បី​​ទៅ​ទស្សនា​ការប្រកួត។

ហួត ធឿងលីដា ប្រាប់​ថា ៖«ខ្ញុំ​ចូល​ចិត្ត​មើល​បាល់ ពេល​ខ្ញុំ​អត់​បាន​​​មើល​ផ្ទាល់ ខ្ញុំ​​​មើល​តាម Live ហើយ​ឆ្នាំ​ទៅ​ខ្ញុំ​មើល​សឹង​គ្រប់​ការ​ប្រកួត។ អំឡុង​ពេល​កូវីដ​លុកលុយ មាន​ផេក​ខ្លះ​គាត់ Live ​ការ​ប្រកួត​ចាស់ៗ ខ្ញុំ​មើល​តាម​ Live ទៅ ជួន​កាល​ចូល​ទៅ​មើល​ក្នុង​ YouTube អ៊ីចឹង​ទៅ»។

ចំពោះ​ផល​ពិបាក​ អ្នក​គាំទ្រ​បាល់​ទាត់​​រូប​នេះ​ថា ពុំ​សូវ​មាន​ជា​បញ្ហា​ចោទ​ច្រើន​ឡើយ ព្រោះ​ខាង​ក្លឹប​វិសាខាដែល​បច្ចុប្បន្ន​កំពុង​ឈរ​លេខ​រៀង​ទី​៣នៃលីគកំពូល​កម្ពុជា បាន​ជួយ​សម្រួល​ដល់​ខ្លួន​ច្រើន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់