• 2020-06-04 05:05:35
  • បាល់ទាត់

អំឡុង​ពេល​ Covid-19 Ronaldo ​រក​លុយ​បាន​ច្រើន​ជាង​គេ​នៅ​លើ IG

  • 2020-06-04 05:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​ទោះ​ជា​គ្មាន​ការ​ប្រកួត​រយៈ​ពេល​ជាង​៣​ខែ​មក​នេះ​មែន ប៉ុន្តែ​កីឡាករ​ល្បី​ៗ​មួយ​ចំនួន​នៅ​តែ​អាច​រក​ប្រាក់​បាន​ដដែល ​ពី​ការ​បង្ហោះ​រូបភាព​នៅ​លើ Instragram ​ដែល​មាន Sponsor ​ធំ​ៗ​។

ជាក់​ស្ដែង Cristiano Ronaldo ​ដែល​មាន​អ្នក Follow ​ច្រើន​ជាង​គេ​បំផុត​នោះ ​រក​បាន​ដល់​ទៅ​១,៨​លាន​ផោន​ឯ​ណោះ ​ឈរ​នៅ​លើ​គេ​ក្នុង​នាម​ជា​កីឡាករ​បាល់ទាត់។ ​ខណៈ​ដែល​លេខ​២​គឺ Lionel Messi ​រក​បាន​១,២​លាន​ផោន ​និង​លេខ​៣​បាន​ទៅ​លើ Neymar ​បាន​រក​បាន​១,១​លាន​ផោន។ ​កីឡាករ​ទាំង​៣​នាក់​នេះ ​ទទួល​បាន​ប្រាក់​ពី Sponsor ​ក្រោយ​ពី​បង្ហោះ​រូបភាព​៤​ដង​ដូច​គ្នា។

​ដោយ​ឡែក​បើ​និយាយ​ពី​ចំនួន​អ្នក Follw ​កីឡាករ​ទាំង​៣​ខាង​លើ​នេះ​វិញ​គឺ៖

  • Ronaldo ​មាន​អ្នក Follw ​២១៩​លាន​នាក់
  • Messi ​មាន​អ្នក Follow ​១៥១​លាន​នាក់
  • Neymar ​មាន​អ្នក Follow ​១៣៨​លាន​នាក់

​រាល់​ការ​បង្ហោះ​ម្ដង​ៗ​របស់​ពួកគេ សុទ្ធ​តែ​មាន Sponsor ​ទាំង​អស់ ដែល​ធ្វើ​ឱ្យ​រាល់​ឆ្នាំ​ពួកគេ​ទទួល​បាន​ប្រាក់​មិន​តិច​លាន​ដុល្លារ​ឡើយ​ពី​ការ​លេង IG ​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់