• 2020-06-04 03:43:56
  • បាល់ទាត់

Juventus បើក​ការ​ពិភាក្សា​ជាមួយ Barca ចង់​ខ្ចី​ជើង Dembele

  • 2020-06-04 03:43:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus ត្រូវ​បាន​គេ​ដឹង​ថា​ ​ឈាន​ដល់​ការ​ពិភាក្សា​ជាមួយ​ក្លឹប Barcelona ដើម្បី​ខ្ចី​ជើង​ខ្សែ​បម្រើ​ប្រយុទ្ធ Ousmane Dembele ក្នុង​រដូវ​ក្ដៅ​នេះ។

Dembele តែងតែ​ជួប​បញ្ហា​របួស​ជា​រឿយ​ៗ​ ចាប់​តាំង​​ពី​ផ្ទេរ​ពី Borussia Dortmund កាល​ពី​ឆ្នាំ​២០១៧ ក្នុង​​តម្លៃ​ខ្លួន​៩៧​លាន​ផោន ហើយ Barcelona ពេល​នេះ​ក៏​ចង់​លក់​គេ​ចេញ​ដែរ។ យោង​តាម​សារព័ត៌មាន​អេស្ប៉ាញ​ឲ្យ​ដឹង​ថា Juventus បាន​បើក​ការ​ពិភាក្សា​ជាមួយ Barca ក្នុង​ការ​ចុះ​កុងត្រា​យក Dembele ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង។

ប្រភព​បន្ត​ថា Juventus កំពុង​សម្លឹង​រក​​ជម្រើស​ប្រយុទ្ធ​បន្ថែម​ទៀត ដោយ​សារ​តែ​ទម្រង់​លេង​ធ្លាក់​ុះ​របស់​កីឡាករ Juan Cuadrado នៅ​ប៉ុន្មាន​ឆ្នាំ​នេះ និង​កីឡាករ Federico Bernardeschi ស្ថិត​នៅ​ក្រៅ​ជម្រើស​លោក Maurizio Sarri។

យ៉ាងណាក្ដី ក្លឹប​រហស្សនាម​សេះ​បង្កង់​ក៏​មាន​ការ​បារម្ភ​ពី​កំណត់ត្រា​របួស​របស់ Dembele នៅ​កីឡដ្ឋាន Nou Camp ហើយ​ពួក​គេ​ចង់​ខ្ចី​ជើង​មួយ​រយៈ​សិន​មុន​ពេល​សម្រេច​ចិត្ត​ទិញ​ផ្ដាច់៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់