• 2020-06-03 13:18:29
  • បាល់ទាត់

Son ទម្លាយ​ពី​រឿង​រ៉ាវ​ ពេល​ទៅ​ហាត់​ទាហាន​ ៣សប្ដាហ៍

  • 2020-06-03 13:18:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Tottenham Hotspur កីឡាករ​ Son Heung min បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កាល​ពី​ហាត់​ទាហាន​ ៣អាទិត្យ​ហ្នឹង​វា​លំបាក​មែន​ តែ​គេ​ពេញ​ចិត្ត​នឹង​ធ្វើ​វា​។

Son បាន​និយាយ​ថា​៖" ខ្ញុំ​មិន​អាច​រៀប​រាប់​មក​ទាំង​អស់​បាន​ទេ តែ​អ្វី​ដែល​ខ្ញុំ​ឆ្លង​កាត់​ ៣អាទិត្យ​នោះ​គឺ​ថា​ ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើ​វា​។"

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" នៅ​ពេល​ថ្ងៃ​ចូល​ដំបូង​វា​រៀង​ចម្លែក​តិច​ព្រោះ​ថា​ យើង​ម្នាក់​ៗ​អត់​ទាន់​ស្គាល់​គ្នា​ លុះ​យូរ​ៗ​ទៅ​ពួក​យើង​ក៏​ស្គាល់​គ្នា​ ដោយ​នៅ​ ១បន្ទប់​ ១០​នាក់​ ហើយ​រស់​នៅ​ជា​មួយ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​។"

Son ក៏​បាន​បន្ថែម​ថា​ ពួក​គេ​ជិត​ដិត​នឹង​គ្នា​ ដោយ​បាន​ធ្វើ​ការ​រួម​គ្នា​ និង​ជួយ​គ្នា​ញឹកញាប់​ទៀត​ផង​។ កីឡាករ​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា​ នៅ​ថ្ងៃ​ដំបូង​អត់​នរណា​ម្នាក់​និយាយ​រក​គេ​ទេ​ តែ​លុះ​ដល់​ថ្ងៃ​ចុង​ក្រោយ​ពួក​គេ​ក៏​បាន​និយាយ​សើច​លេង​ជុំ​គ្នា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ពេល​ហ្វឹកហាត់​ទាហាន​នោះ​ Son ពូកែ​ខាង​ជំនាញ​បាញ់​កាំភ្លើង​ ដោយ​បាន​ជាប់​អ្នក​ជា​ចំណោម​ជើង​ខ្លាំង​ ៥នាក់​ក្នុង​សិក្ខាកាម​ ១៥៧នាក់​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់