• 2020-06-03 11:48:08
  • បាល់ទាត់

Ronaldo បាន​មក​ដល់​ទីលាន​ និងហ្វឹកហាត់​មុន​គេ​ ដល់​ទៅ​ ៤ម៉ោង​ឯណោះ

  • 2020-06-03 11:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មក​ដល់​ ទីលាន​ហ្វឹកហាត់​របស់​ក្លឹប​ Juventus មុន​មិត្ត​រួម​ក្រុម​រហូត​ដល់​ទៅ​ ៤ម៉ោង​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ AS English។

Ronaldo បាន​ចំណាយ​ពេល​មក​ដល់​មុន​ ៤ម៉ោង​នេះ​ដើម្បី​ធ្វើ​ការ​ លំហាត់​ប្រាណ​កម្ដៅ​សាច់ដុំ​ និង​ហ្វឹកហាត់​ម្នាក់​ឯង​សិន​ មុន​ពេល​ដែល​មិត្ត​រួម​ក្រុម​មក​ដល់​ ហ្វឹកហាត់​រួម​គ្នា​។

យ៉ាង​ណា​មិញ​ នៅ​ពេល​ត្រលប់​មក​ហ្វឹកហាត់​វិញ​នេះ​ ខ្សែ​ប្រយុទ្ធ​នេះ​ ថែម​ទាំង​ត្រូវ​បាន​គេ​សរសើរ​ថា​ មាន​កាយសម្បទា​មាំ​មួន​ថែម​ទៀត​ផង​ បន្ទាប់​ពី​ផ្អាក​ហ្វឹកហាត់​មួយ​រយៈ​ ដែល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ Ronaldo បាន​ធ្វើ​ការ​ហាត់​ដោយ​ខ្លួន​ឯង​ពេល​ឈប់​សម្រាក​កន្លង​ទៅ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ មិន​ថា​ Ronaldo តែ​មួយ​រូប​នេះ​ កីឡាករ​នានា​ជា​ច្រើន​នៅ​ក្លឹប​ Juventus នេះ​បាន​ត្រលប់​មក​ខិត​ខំ​ហ្វឹកហាត់​វិញ​ ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​ Serie A នៅ​ថ្ងៃ​ទី២០​ ខែ​មិថុនា​ ឆ្នាំ​២០២០​ខាង​មុខ​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់