• 2020-06-02 11:22:42
  • ព័ត៌មាន

Real នឹង​មិន​លេង​នៅ Bernabeu ទៀត​ទេ ពេល​ La Liga ចូល​លេង​វិញ

  • 2020-06-02 11:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Real Madrid នឹង​មិន​ត្រលប់​មក​លេង​នៅ​កីឡដ្ឋាន​ប្រវត្តិសាស្ត្រ Santiago Bernabeu ទៀត​ទេ នៅ​ពេល​ដែល​កម្មវិធី​ប្រកួត La Liga ត្រលប់​មក​វិញ​នៅ​ក្នុង​ខែ​មិថុនា​នេះ។

បើ​តាម​សារ​លិខិត​របស់​ប្រធាន​ក្លឹប Florentino Perez ទៅ​កាន់​អ្នក​គាំទ្រ​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ក្លឹប​ Real Madrid នឹង​ផ្លាស់​ទៅ​លេង​នៅ​កីឡដ្ឋាន Estadio Alfredo Di Stefano ដែល​ជា​កន្លែង​ហ្វឹកហាត់​របស់​កីឡាករ មួយ​រយៈ​សិន។

កីឡដ្ឋាន Estadio Alfredo Di Stefano

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ The Sun បាន​ឲ្យ​ដឹង​ថា កីឡដ្ឋាន​ធំ Bernabeu កំពុង​តែ​ស្ថិត​ក្នុង​ការ​ជួសជុល​កែ​សម្រួល ខណៈ​ក្នុង​ពេល​នេះ​ដែរ​ទីលាន​មិន​អាច​ប្រើប្រាស់​បាន​ទេ ហើយ​រំពឹង​ថា​នឹង​អាច​លេង​បាន​ឡើង​វិញ​នៅ​ខែ​តុលា​ឯណោះ។

Santiago Bernabeu ត្រូវ​បាន​សាងសង់​ឡើង​កាល​ពី​ឆ្នាំ១៩៤៧ ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​កីឡដ្ឋាន​នេះ​មាន​ចំណុះ​មនុស្ស​ជាង ៨ម៉ឺន​នាក់។ ទីលាន Di Stefano ឯណេះ​វិញ​សាងសង់​ឡើង​នៅ​ឆ្នាំ២០០៦ ដោយ​អាច​ដាក់​មនុស្ស​ចូល​មើល​បាន ៦ពាន់​នាក់៕

កីឡដ្ឋាន​ Bernabeu

ប្រភព៖ The Sun | Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់