• 2020-06-02 02:18:13
  • បាល់ទាត់

លេច​រឿង Ronaldo វិះ​​នឹង​ទៅ AC Milan មុន​ទៅ​ Juventus ប៉ុន្តែ​​ជួប​បញ្ហា​មួយ

  • 2020-06-02 02:18:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo វិះ​នឹង​ចុះ​កុងត្រា​ជាមួយ​ក្លឹប AC Milan​ ទៅ​ហើយ មុន​ពេល​ទៅ​ចូលរួម​​ជាមួយ Juventus កាល​ពី​ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​លោក Massimiliano Mirabelli ដែល​ជា​អតីត​​នាយក​ផ្នែក​កីឡា​របស់ Milan។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​​ខ្លាំង​នៅ​ឆ្នាំ​២០១៨ ពេល​ដែល​គេ​ប្រកាស​ចាកចេញ​ពី Real Madrid បន្ទាប់​ពី​ចំណាយ​ពេល​ជិត​១០​ឆ្នាំ​នៅ​អេស្ប៉ាញ។ ពេល​ដែល Ronaldo កំពុង​ស្ថិត​នៅ​លើ​ទីផ្សារ​លក់ AC Milan ត្រូវ​បាន​រាយការណ៍​ថា​ ខិតជិត​ទិញ​​បាន​គេ​ទៅ​ហើយ តែ​ប្រធាន​ក្លឹប​ដែល​ជា​ជនជាតិ​ចិន​លោក Li Yonghong បាន​បដិសេធ​វិញ ព្រោះ​តែ​បញ្ហា​ហិរញ្ញវត្ថុ។

ដោយ​សារ​តែ​រឿង​នេះ វា​បាន​ក្លាយ​ជា​ឱកាស​ល្អ​សម្រាប់ Juventus ឆក់​យក Ronaldo បាន​តែ​ម្ដង​ក្នុង​តម្លៃ​១០០​លាន​ផោន។ លោក Massimiliano បាន​និយាយ​ថា វិបត្តិ​ហិរញ្ញវត្ថុ​នេះ​​ហើយ​​ដែល​ធ្វើ​ឲ្យ​ការ​ផ្ទេរ​រលាយ។ នៅ​គ្រា​នោះ​ Ronaldo អាច​នឹង​ពាក់​អាវ​​ក្រហម​ឆ្នូត​ខ្មៅ ប្រសិន​បើ​ប្រធាន​ក្លឹប AC Milan ជា​អ្នក​ផ្សេង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់