• 2020-05-31 07:41:31
  • ប្រដាល់

Mike Tyson និង​កីឡាករ​របស់ ONE ១រូប លុកលុយ​សង្វៀន​កីឡាកាស

  • 2020-05-31 07:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីចុងសប្ដាហ៍​មុន អតីត​កំពូល​អ្នកប្រដាល់អាជីព Mike Tyson រួមជាមួយ​ Victor Belfort អ្នកប្រដាល់ MMA ប្រចាំ ONE Championship​ បាន​ធ្វើ​ដំណើរ​ទៅ​​ភាគ​ខាង​ជើង​ Florida ​ដើម្បី​ចូល​រួម​សង្វៀន​កីឡាកាស​ AEW Dynamite។ ​​នៅ​សង្វៀន​នោះ​​ ជា​ទី​ដែល​​ Tyson បាន​ប៉ះទង្គិច​ជាមួយ​​អ្នក​កីឡាកាស​ Chris Jericho នៅ​ចំ​កណ្ដាល​សង្វៀន​តែ​ម្ដង។

នា​គ្រា​នោះ​ Chris Jericho ​ដែល​ជា​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ AEW World Champion បាន​ឈរ​នៅ​លើ​​រេញ​ទល់​​មុខ​គ្នាជាមួយ Tyson និង Victor ​ដោយ​កាន់​ម៉ាក្រូហ្វូន​ ​ហើយ​និយាយ​ទាំង​កំហឹង​​ ថា​ចង់​សងសឹក​ Tyson ​បន្ទាប់​ពី​ Tyson ​បាន​​ផ្ដួល​រូប​គេ​ឲ្យ​សន្លប់​កាល​ខែ មករា​ ឆ្នាំ​២០១០។ ​​Jericho ​បាន​​ទាមទារ​​ឲ្យ​ Tyson ​សូម​ទោស​ចំពោះ​រឿង​រ៉ាវ​​ដែល​កើត​ឡើង​កាល​ ១០ ឆ្នាំ​​មុន​ ប៉ុន្តែ ​​បុរស​​វ័យ​៥៣​​ឆ្នាំ​​រហស្សនាម​ "Iron Mike” មិន​ធ្វើ​តាម​ការ​ទាមទារ​​ឡើយ​​ ​ហើយ​ថែម​ទាំង​​ឆ្លើយ​តប​ជា​មួយ​ការ​ច្រាញ​​ដើម​ទ្រូង​ទៅ​វិញ។ ​​រំពេច​នោះ​ ​​​​ពួក​គេ​បាន​ប្រទូសរ៉ាយ​មួយ​ប្រាវ​​នៅ​​លើ​សង្វៀន​ AEW មុន​ពេល​​​មាន​ការ​​អន្តរាគមន៍​ជា​ហូរហែ។

Victor Belfort និង​​អ្នក​នៅ​ក្បែរ​នោះ​ បាន​រារាំង​ Mike Tyson ​ប៉ុន្តែ​​ជម្លោះ​​ពាក្យ​សម្ដី​ និង​កាយវិការ​ច្រងេងច្រងាង​នៅ​តែ​កើត​ឡើង​ ទោះ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ទាញ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ក្ដី។

ទស្សនា​វីដេអូ​ពី Instagram ONE Championship ខាងក្រោមនេះ៖

អត្ថបទ៖ ស៊ីធី

មតិយោបល់