• 2020-05-31 07:12:24
  • បាល់ទាត់

វីដេអូ​បង្ហាញពី​កាតក្រហម​ទាំង ២៦ ក្នុង​អាជីព​របស់ Ramos

  • 2020-05-31 07:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Ramos ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​ខ្សែការពារ​ដ៏ល្អបំផុត​មួយរូប​ក្នុង​ប្រវត្តិសាស្រ្ដ​បាល់ទាត់ ហើយក៏ជា​ខ្សែការពារ​ដែល​កាច និង​លះបង់ខ្ពស់ ដើម្បី​រារាំងគូប្រកួត មិន​ឲ្យ​ស៊ុត​បញ្ចូលទី។ ដោយសារតែ​បែបនេះហើយ ទើប​ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញ ដែល​កំពុង​ប្រកប​អាជីព​នៅ Real Madrid រូបនេះ ធ្លាប់​ទទួល​កាត​ក្រហម​យ៉ាង​ច្រើន គឺ​ចំនួន ២៦។

អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម Ramos ក្រោយ​បង្ក​កំហុស​ក្នុង​ការប្រកួត​ទល់នឹង Barcelona នាពេលកន្លងមក (រូបភាព៖ Reuters)

ក្នុង​ចំណោម​កាត​ក្រហម​ទាំង ២៦ នោះ គឺមាន ២០ដង​នៅ La Liga ច្រើនជាង​កីឡាករ​ណាៗទាំងអស់។ កាត​ក្រហម​ដំបូង​បំផុត​របស់កីឡាករ​វ័យ ៣៤ឆ្នាំរូបនេះ គឺ​កាលពីឆ្នាំ ២០០៥ ពេល Real Madrid ចាញ់ Espanyol ១-០ ដែលជា​រដូវវកាល​ដំបូង​របស់​ Ramos នៅ Real។ ចំណែក​កាត​ក្រហម​ចុងក្រោយ (ទី២៦) គឺ​ពេល Real Madrid ចាញ់ Manchester City ១-២ នៅ Champions League កាលពី​ខែកុម្ភៈ ឆ្នាំ២០២០។

ចង់ដឹង​ថា Ramos កាតក្រហម​របៀបណា​ខ្លះនោះ សូមទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់