• 2020-05-29 12:11:27
  • ព័ត៌មាន

Premier League ចូល​លេង​វិញ​ខែ​ក្រោយ ជាមួយ​ប្រកួត​មួយ​ដ៏​ធំ

  • 2020-05-29 12:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស Premier League ត្រូវ​បាន​ព្រមព្រៀង​ឲ្យ​ចូល​លេង​វិញ​ក្នុង​ថ្ងៃ​ទី១៧ ខែ​មិថុនា ជាមួយ​នឹង​ការ​ជម្រះ​បញ្ជី​ប្រកួត​ចំនួន ២។

ប្រកួត​ទាំង​ពីរ​នោះ​គឺ​ប្រកួត​រវាង​ក្លឹប Manchester City និង​ក្លឹប Arsenal ហើយ​ប្រកួត​រវាង​ក្លឹប Aston Villa និង​ក្លឹប Sheffield United។

ទោះ​ជា​ដឹង​ថា​ប្រកួត​ទាំង​ពីរ​ត្រូវ​លេង​ក៏​ដោយ ម៉ោង​ពេល ហើយ​និង​ទីតាំង​ត្រូវ​លេង​នៅ​មិន​ទាន់​កំណត់​ច្បាស់​លាស់​នៅ​ឡើយ ដោយសារ​តែ​ត្រូវ​ការ​ពិភាក្សា​គ្នា​ត​ទៅ​ទៀត​។

មាន​ការ​លើកឡើង​ពី​មន្ត្រី​ៗ​របស់​ស្ថាប័ន​បាល់ទាត់​បាន​ឲ្យ​ដឹង​ថា ប្រកួត​ Premier League មួយ​ចំនួន​អាច​នឹង​លេង​នៅ​ទឹកដី​កណ្ដាល​ ដើម្បី​កាត់​បន្ថយ​កម្លាំង​ប៉ូលិស និង​កម្លាំង​អ្នក​គាំទ្រ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់