• 2020-05-28 13:31:16
  • ព័ត៌មាន

Barca ដាក់​លក់​ ម៉ាស​ ផ្ទាល់​ខ្លួន​ក្នុង​តម្លៃ​ជាង​ ២០​ដុល្លារ

  • 2020-05-28 13:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona បាន​ធ្វើ​ការ​ដាក់​លក់​នូវ​ផលិតផល​ ម៉ាស​របស់​ខ្លួន​ជា​ផ្លូវ​ការ​នៅ​លើ​ទី​ផ្សារ​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​ ២០២០​កន្លង​ទៅ​នេះ​ក្នុង​តម្លៃ​ជាង​ ២០​ដុល្លារ​។

ម៉ាស​នេះ​ជា​ប្រភេទ​ម៉ាស​អនាម័យ​ និង​អាច​ប្រើប្រាស់​ដើម្បី​ការ​ពារ​ពី​ជំងឺ​ឆ្លង​កូវីដ-១៩បាន​។ មិន​តែ​ប៉ុណ្ណោះ​ម៉ាស​នេះ​ ត្រូវ​បាន​ក្លឹប​ខាង​លើ​អះអាង​ថា​ អាច​ធ្វើ​ការ​ប្រើប្រាស់​រហូត​ដល់​ ៨ម៉ោង​។

យ៉ាង​ណា​មិញ​ ខាង​ក្លឹប​ Barcelona ក៏​បាន​បញ្ជាក់​ថា​ ម៉ាស​នេះ​អាច​បោក​សម្អាត​ ហើយ​ប្រើ​វិញ​ជា​ធម្មតា​ ប្រចាំ​ថ្ងៃ​បាន​ ដែល​ខាង​ក្លឹប​នេះ​ហ៊ាន​ធានា​ឲ្យ​ធ្វើ​ការ​បោក​សម្អាត​​ដល់​ទៅ​ ៤០​ដង​ឯ​ណោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ម៉ាស​ដែល​ក្លឹប​ខាង​លើ​ដាក់​លក់​ចេញ​កន្លង​មក​នេះ​ មាន​បី​ម៉ូត​ខុសគ្នា​ៗ ថែម​ទាំង​​មាន​​ទំហំ​ខុសគ្នា​ៗផង​ដែរ​ ដោយ​មាន​ចាប់​ពី​ទំហំ​ក្មេង​អាយុ​ ៣ឆ្នាំ​រហូត​ដល់​ មនុស្ស​ធំ​ពេញ​វ័យ​៕

ប្រភព៖ FC Barcelona ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់