• 2020-05-28 12:31:27
  • ព័ត៌មាន

Bale លេខ​៤ Ronaldo លេខ​២​ ខាង​រក​ចំណូល​ច្រើន​ជាង​គេ​ ចុះ​នរណា​លេខ​១?

  • 2020-05-28 12:31:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា​កីឡាករ​ទាំង​ ១០​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​បំផុត​ដោយ​រាប់​បញ្ចូល​ទាំង​ប្រាក់​ខែ​ ប្រាក់​ឧបត្ថម្ភ​ និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ទៀត​ក្នុង​ពេល​នេះ​៖

១០. Kylian Mbappe៖ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Paris Saint Germain មាន​ប្រាក់​ចំណូល​ជាង​ ៣០លាន​ដុល្លារ​។

៩. Robert Lewandowski៖ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Bayern Munich មាន​ប្រាក់​ចំណូល​ជាង​ ៣២លាន​ដុល្លារ​។

៨. Raheem Sterling៖ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Manchester City មាន​ប្រាក់​ចំណូល​ជាង​ ៣៦លាន​ដុល្លារ​។

៧. Andres Iniesta៖ ខ្សែ​បម្រើ​​របស់​ក្លឹប​ Kobe មាន​ប្រាក់​ចំណូល​ជាង​ ៣៧លាន​ដុល្លារ​។

៦. Eden Hazard៖ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Real Madrid មាន​ប្រាក់​ចំណូល​ជាង​ ៤១លាន​ដុល្លារ​។

៥. Antoine Griezmann៖ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Barcelona មាន​ប្រាក់​ចំណូល​ជាង​ ៤១លាន​ដុល្លារ​។

៤. Gareth Bale៖ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Real Madrid មាន​ប្រាក់​ចំណូល​ជាង​ ៤១លាន​ដុល្លារ​។

៣. Neymar៖ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Paris Saint Germain មាន​ប្រាក់​ចំណូល​ជាង​ ១០៤លាន​ដុល្លារ​។

២. Cristiano Ronaldo៖ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Juventus មាន​ប្រាក់​ចំណូល​ជាង​ ១៣០លាន​ដុល្លារ​។

១. Lionel Messi៖ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Barcelona មាន​ប្រាក់​ចំណូល​ជាង​ ១៤៤លាន​ដុល្លារ​៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់