• 2020-05-28 08:57:56
  • បាល់ទាត់

អុញ​នោះ! ថ្ងៃ​នេះ​មនុស្ស​៤​នាក់ទៀតនៅ PL ​តេស្ត​វិជ្ជមាន​ជំងឺ Covid-19

  • 2020-05-28 08:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​​ធ្វើតេស្ត​ជុំ​ទី​៣​​លើមនុស្ស១០០៨នាក់​នៅ​ក្របខ័ណ្ឌ Premier League ​បាន​បង្ហាញ​ថាមនុស្ស​៤​នាក់​​ថ្មី​ទៀត ត្រូវបាន​រកឃើញ​មាន​ផ្ទុក​វីរុស Covid-19។

ក្នុង​សេចក្ដី​ថ្លែង​របស់​លីគ​អង់គ្លេស ​បញ្ជាក់​ថា ៖"Premier League ចាប់ពី​​ថ្ងៃ​ច័ន្ទ​ទី​២៥ និងថ្ងៃអង្គារ​ទី​​២៦ ខែ​ឧសភា កីឡាករ និង​បុគ្គលិក​ក្លឹប​១០០៨​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ Covid-19។ ក្នុង​ចំណោម​នេះ មនុស្ស​៤​នាក់​មក​ពី​ក្លឹប​បី មាន​ផ្ទុក​ជំងឺ​នេះ"។

​ការ​ធ្វើតេស្ត​លើក​ទី​១ ជំនួយ​ការ​អ្នកគ្រប់គ្រង​របស់​ក្លឹប Burnley លោក Ian Woan និង​ខ្សែ​ការពារ Adrian Mariappa របស់ Watford មាន​ផ្ទុក​​វីរុស​ Covid-19 ចំណែក​ការ​ធ្វើ​តេស្ត​លើក​ទី​២ ​អ្នកចាំទី Aaron Ramsdale របស់ Bournemouth ក៏​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​ដូច​គ្នា។

ការ​ធ្វើ​តេស្ត​លើក​ទី​១ ដែល​​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ដល់ ១៨ ខែ​ឧសភា ឆ្នាំ​២០២០ កីឡាករនិង​បុគ្គលិក​ក្លឹប ៧៤៨​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ Covid-19 ដោយក្ុង​នោះ​មាន​៦​នាក់ មក​ពី​បី​ក្លឹប​ផ្សេង​គ្នាមាន​ផ្ទុក​​ ចំណែក​លើក​ទី​២​ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់ ២២ ​កីឡាករនិង​បុគ្គលិក​ក្លឹប ៩៩៦​នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​​ និង​​រកឃើញមនុស្ស​​២​នាក់ មក​ពី​២​ក្លឹបមាន​​ផ្ទុកជំងឺ​នេះ​។

គួរ​បញ្ជាក់​ថា Premier League បាន​ពន្យារ​ពេល​ចាប់​តាំង​ពី​ខែ​មីនា ដោយសារ​តែជំងឺ​រាតត្បាត​​កូរូណា ហើយ​គេ​រំពឹង​ការ​ប្រកួត​នឹង​វិល​ត្រឡប់​មក​វិញ នៅ​ខែ​មិថុនា​ឆ្នាំ​២០២០​ខាង​មុខ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់