• 2020-05-28 05:28:31
  • បាល់ទាត់

ឭ​ថា Real Madrid ចង់​យក​កីឡាករ​៤​នាក់​ក្នុង​នោះ​មាន James ដែរ ប្ដូរ​យក Pogba ម្នាក់

  • 2020-05-28 05:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ត្រូវ​បាន​រាយការណ៍​​ថា​បាន​ដាក់​សំណើ​កីឡាករ​៤រូប​​ក្នុង​នោះ​មាន James Rodriguez​ និង​ Martin Odegaard ដែរ​នោះ​ទៅ​កាន់ Manchester United​ ដើម្បី​ប្ដូរ​យក Paul Pogba។

អ្នក​ចាត់​ការ​របស់ Madrid លោក Zinedine Zidane មាន​ការ​កោតសរសើរ​លើ Pogba ជា​យូរ​មក​ហើយ។ កីឡាករ​សញ្ជាតិ​បារាំង​​​ខកខាន​លេង​ជា​ច្រើន​ប្រកួត​​នៅ​រដូវ​កាល​នេះ​ដោយ​សារ​តែ​របួស​កជើង។

យ៉ាងណាក្ដី Madrid នៅ​តែ​​មាន​ចំណាប់​អារម្មណ៍​ចង់​បាន​ Pogba ដោយ​​ប្រើ​វិធី​ប្ដូរ​កីឡាករ​គ្នា​ក្នុង​នោះ​មាន Lucas Vazquez, Brahim Diaz,James Rodriguez​ និង​ Martin Odegaard ដាក់​ជា​សំណើ​ប្ដូរ​យក​កីឡាករ​វ័យ​២៧​ឆ្នាំ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Sun។

ខាង​ United ធ្លាប់​និយាយ​ថា កីឡាករ​របស់​ពួក​គេ​មិនមែន​សម្រាប់​លក់​ទេ។ លោក Ole Gunnar Solskjaer គ្រោង​ឲ្យ Pogba បន្ត​លេង​ជម្រើស​ដំបូង​ដដែល​ពេល​ដែល​​រដូវកាល​ចាប់​ផ្ដើម​វិញ។ ក្នុង​នោះ​លោក​ក៏​ចង់​ឲ្យ​សមាជិក​ឈ្នះ​ពាន​ World Cup​ រូប​នេះ​ចាប់​ដៃ​​គ្នា​លេង​តំបន់​កណ្ដាល​ជាមួយ​កីឡាករ​ចំណូល​ថ្មី Bruno Fernandes៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់