• 2020-05-26 12:37:09
  • ព័ត៌មាន

ឃើញ​រិះគន់​ច្រើន​ពេក​ Bale ចេញ​មុខ​បកស្រាយ​រឿង​ទម្លាប់​លេង​កូន​ហ្គោល

  • 2020-05-26 12:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid កីឡាករ​ Gareth Bale បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ រឿង​វាយ​កូន​ហ្គោល​ហ្នឹង​បើ​និយាយ​ជា​មួយ​មនុស្ស​ទូទៅ​ដូច​ជា​មិន​បញ្ហា​ទេ​ តែ​បើ​មនុស្ស​នៅ​​តាម​បណ្ដាញ​សារព័ត៌មាន​វិញ​ថា​ទង្វើ​នេះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាជីព​របស់​ខ្ញុំ​។

Bale បាន​និយាយ​ថា​៖" មាន​មនុស្ស​ជា​ច្រើន​ណាស់​ ដែល​មាន​បញ្ហា​នឹង​រឿង​ទម្លាប់​ខ្ញុំ​លេង​វាយ​កូន​ហ្គោល​។ ខ្ញុំ​មិន​ដឹង​ហេតុ​អ្វី​ទេ​ បាន​គេ​រិះ​គន់​រឿង​អញ្ចឹង​ៗ​។"

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖" តាម​ពិត​ទៅ​ខ្ញុំ​ធ្លាប់​និយាយ​ពី​រឿង​ហ្នឹង​ច្រើន​ដង​រួច​មក​ហើយ​ ​ម្នាក់​ៗ​ដូច​ជា​គ្មាន​ប្រតិកម្ម​អ្វី​ផង​ តែ​បើ​មនុស្ស​នៅ​តាម​បណ្ដាញ​សារព័ត៌មាន​វិញ​ថា​ខ្ញុំ​គួរ​តែ​សម្រាក​ពី​កីឡាករ​ហ្នឹង​ទៅ​ ដោយ​វា​ងាយ​នឹង​រង​របួស​។"

ទោះ​បី​ជា​យ៉ាង​ណា​ Bale ក៏​បាន​បន្ថែម​ថា​ ម្នាក់​ៗ​បើ​ឃើញ​គេ​លេង​វាយ​កូនហ្គោល​ហ្នឹង​ ពីរ​ថ្ងៃ​មុន​ការ​ប្រកួត​បាល់​សោះ​ ធ្វើ​ការ​រិះ​គន់​គេ​​ ចុះ​ទម្រាំ​ដូច​កីឡាករ​នៅ​អាមេរិក​ Stephen Cutrry លេង​កីឡាករ​ហ្នឹង​មុន​ពេល​ប្រកួត​លេង​បាល់បោះ​ចាប់​ផ្ដើម​ មិន​ដឹង​ទៅ​ជា​យ៉ាង​ណា​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់