- 2020-05-25 02:41:55
- បាល់ទាត់
Neymar លែងជាគោលដៅទី១សម្រាប់ Barca ទៀតហើយ
- 2020-05-25 02:41:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar លែងជាគោលដៅទី១សម្រាប់ Barca ទៀតហើយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Neymar លែងជាគោលដៅទី១សម្រាប់ក្រុម FC Barcelona ដើម្បីទិញយកនៅរដូវក្ដៅខាងមុខនេះទៀតហើយ។
ដោយសារតែតម្លៃខ្លួនខ្ពស់ និងក្រុម PSG មិនចង់លក់ឱ្យផងនោះ ទើបបានជាក្រុម FC Barcelona លែងដាក់គោលដៅ Neymar ជាជម្រើសទី១របស់ខ្លួនហើយ។ ពួកគេបានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Lautaro Martinez របស់ក្រុម Inter Milan និង Miralem Pjanic ខ្សែបម្រើរបស់ក្រុម Juventus វិញហើយ។ Lautaro ត្រូវបានក្រុមអ្នកមានបុណ្យត្រូវការ ដោយសារតែ Messi ក៏បានសរសើរដល់កីឡាករសញ្ជាតិអាហ្សង់ទីននេះដែរ។
សម្រាប់ Pjanic វិញ ក្រុម Barcelona អាចយកកីឡាករក្នុងក្រុមរបស់ខ្លួនទៅប្ដូរជាមួយ Juventus បាន។ ក្រុមសេះបង្កង់ចង់បានកីឡាកររបស់ក្រុម Barcelona ម្នាក់វិញ ប្រសិនបើយល់ព្រម នោះការផ្លាស់ប្ដូរកីឡាករគ្នានឹងអាចកើតមានគ្រប់ពេល៕