• 2020-05-24 02:04:04
  • បាល់ទាត់

Premier League ​រក​ឃើញ​កីឡាករ​២​នាក់​ទៀត​ហើយ ​ឆ្លង Covid-19 ​

  • 2020-05-24 02:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្របខណ្ឌ Premier League ​បាន​រក​ឃើញ​កីឡាករ​២​នាក់​ទៀត​ហើយ ​មាន​ផ្ទុក​មេរោគ Covid-19 ​ក្រោយ​ពី​ធ្វើ​ការ​តេស្ដ​ជា​លើក​ទី​២។

​កីឡាករ ​និង​បុគ្គលិក​ក្នុង​ក្លឹប​ទាំង​២០​នៅ Premier League ​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​ជា​លើក​ទី​២ ដើម្បី​ស្វែង​រក Covid-19 ​។ ​សម្រាប់​ការ​ធ្វើ​តេស្ដ​លើក​ទី​២​នេះ​ដែរ ​មាន​ចំនួន​អ្នក​ចូល​រួម​កាន់​តែ​ច្រើន​បន្ថែម​ទៀត ពោល​គឺ​រហូត​ដល់​ជិត​១​ពាន់​នាក់​ឯ​ណោះ ​ចេញ​ពី​ក្លឹប​ទាំង​អស់។ ​ជា​លទ្ធផល​ដែល​ប្រកាស​ម្សិលមិញ​នេះ រក​ឃើញ​ថា​មាន​កីឡាករ​២​នាក់​បន្ថែម​ទៀត​ហើយ ​មាន​ផ្ទុក​មេរោគ Covid-19 ​។ ​កីឡាករ​ទាំង​ពីរ​នាក់​នេះ ចេញ​ពី​ក្លឹប​ចំនួន​២​ដែរ ប៉ុន្តែ​មិន​បង្ហាញ​ឈ្មោះ​នោះ​ទេ។

​គិត​មក​ដល់​ពេល​នេះ ​នៅ Premier League ​រក​ឃើញ​កីឡាករ​៨​នាក់​ហើយ​ឆ្លង​មេរោគ Covid-19 ​ប៉ុន្តែ​ពួកគេ​មាន​សុខភាព​ល្អ​ធម្មតា​ទេ។ ​តាម​គម្រោង​ក្លឹប​ទាំង​អស់​នឹង​ធ្វើ​តេស្ដ​ជា​លើក​ទី​៣​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ៕

ប្រភព៖ Sky Sports អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់