• 2020-05-20 00:11:52
  • បាល់ទាត់

ប្រមុខ​ UEFA ជឿជាក់​ថា​ពាន​ធំៗ​អឺរ៉ុប​ UCL និង​ UELនៅ​តែ​អាច​បញ្ចប់​ត្រឹម​ខែ​សីហា​

  • 2020-05-20 00:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aleksander Ceferin ប្រមុខ​សហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប​នៅ​តែ​ជឿជាក់​ថា​កម្មវិធី​ Champions League និង​ Europa League នៅ​តែ​អាច​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​បាន​ដោយ​ប្រើ​ពេល​ត្រឹម​ខែ​សីហា​ខាង​មុខ​។​

ការ​និយាយ​បែប​នេះ​ក្រោយ​ពេល​លីគ​កំពូល​ធំ​ៗ មួយ​ចំនួន​នៅ​ពាសពេញ​ទ្វីប​អឺរ៉ុប​កំពុង​រាំង​ស្ទះ​មិន​អាច​បន្ត​ការ​ប្រកួត​បាន​ដោយ​សារ​ការ​រាតត្បាត​មេរោគ​កូវីដ-១៩ ខណៈ​លីគ​មួយ​ចំនួន​ដូចជា ហូឡង់, បែលហ្សិក​ និង​បារាំង​ក៏​បាន​ប្រកាស​រំសាយ​ចោល​ហើយ​ដែរ។​

សកម្មភាព​បាល់ទាត់​ត្រូវ​បាន​ផ្អាក​តាំង​ពី​ខែ​មិនា​មក​ម្ល៉េះ​ ប៉ុន្តែ​ Bundesliga បាន​ចាប់​ផ្ដើម​ប្រកួត​មុន​គេ​ដោយ​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ​។ Premier League ក៏​ចាប់​ផ្ដើម​ហ្វឹកហាត់​បណ្ដើរ​ៗ​ហើយ​ដែរ​ យ៉ាង​ណា​​ពាន​អឺរ៉ុប​អាច​បន្ត​បាន​ឬ​អត់​អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្ដែង​ដោយ​ការ​កម្មវិធី​នេះ​មិន​ទាន់​ចប់​វគ្គ​១៦​ក្រុម​ស្រួល​បួល​ផង​៕

ប្រភព៖ UEFA ប្រែសម្រួល៖ សៀនហួរ

មតិយោបល់