• 2020-05-18 04:14:45
  • បាល់ទាត់

Owen ​៖ ​Sancho ​អាច​ឈ្នះ Ballon d'Or ​បើ​ទៅ​លេង​នៅ Man Utd ​

  • 2020-05-18 04:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Owen Hargreaves ​អតីត​កីឡាករ Manchester United ​មើល​ឃើញ​ថា​ប្រសិន​បើ Sancho ម​ក​លេង​ជាមួយ​ក្រុម​បិសាច​ក្រហម ​នោះ​ឱកាស​ឈ្នះ​ពាន​រង្វាន់ Ballon d'Or ​ប្រាកដ​ជា​មាន​មិន​ខាន។

​Sancho ​មាន​ទំនាក់ទំនង​ផ្លាស់​មក​លេង​នៅ Man Utd ​ខ្លាំង​មែនទែន​មួយ​រយៈ​ចុង​ក្រោយ​នេះ ​បន្ទាប់​ពី​ក្រុម​របស់​លោក Ole ​ព្យាយាម​ទាក់ទង​ទិញ​ឱ្យ​បាន​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​។ ​យ៉ាងណាមិញ តម្លៃ​ខ្លួន​១០០​លាន​ផោន​គឺ​ជា​ឧបសគ្គ​ធំ​សម្រាប់​ការ​ផ្ទេរ​ចេញ​ពី​ក្រុម Dortmund ​។ ​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​រូប​នេះ ​រក​បាន​៣១​គ្រាប់​ឱ្យ Dortmund ​ក្នុង​ការ​លេង​៩១​ប្រកួត​តាំង​ពី​ឆ្នាំ​២០១៧​មក។

​ឃើញ​មាន​ដំណឹង​ច្រើន​បែប​នេះ​ហើយ ទើប​បាន​ជា Owen ​ដែល​ធ្លាប់​លេង​ឱ្យ Man Utd ​និង Bayern Munich ​បាន​និយាយ​ថា​៖ “Sancho ​នឹង​បាន​ស្គាល់​ហ្គេម​របស់​គាត់​ច្បាស់ ​និង​អ្វី​ដែល​ត្រូវ​អភិវឌ្ឍ​បន្ថែម​ទៀត​លើ​សមត្ថភាព​របស់​គាត់។ បើ​គាត់​មក​លេង​នៅ Man Utd ​គាត់​នឹង​ពង្រឹង​សមត្ថភាព​បាន​កាន់​តែ​ច្រើន។ ឱកាស​សម្រាប់​ឈ្នះ Ballon d'Or ​សម្រាប់​គាត់​ពិត​ជា​មាន​ច្រើន បើ​លេង​ជាមួយ​ក្រុម​ដូចជា Man Utd ​នេះ​។ គាត់​ជា​កីឡាករ​មាន​សមត្ថភាព​ម្នាក់​នា​ពេល​បច្ចុប្បន្ន​នេះ ​មិន​ចាញ់​ Rooney ​Mbappe ​ឬ Neymar ​ឡើយ”៕

ប្រភព៖ Goal អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់