- 2020-05-18 01:35:15
- បាល់ទាត់
ត្រឡប់វិញ! ទស្សនា Bayern Munich ឈ្នះ ២-០ បន្តកាន់កាប់កំពូលតារាង Bundesliga
- 2020-05-18 01:35:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឡប់វិញ! ទស្សនា Bayern Munich ឈ្នះ ២-០ បន្តកាន់កាប់កំពូលតារាង Bundesliga
ចន្លោះមិនឃើញ
Bayern Munich នៅតែបន្តឈរកំពូលតារាង Bundesliga បន្ទាប់ពីបានយកឈ្នះក្រុម Union Berlin ២-០ សម្រាប់ការបើកដំណើរការឲ្យលេងឡើងវិញនៃបាល់ទាត់នៅប្រទេសអាល្លឺម៉ង់។
ក្នុងការប្រកួតនេះមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាឡើយ ហើយមនុស្សជាច្រើននៅលើទីលានត្រូវពាក់ម៉ាស់ ជាមួយនឹងការអបអរគ្រាប់បាល់យ៉ាងស្ងៀមស្ងាត់។ ខ្សែប្រយុទ្ធ Robert Lewandowski ជាអ្នករកគ្រាប់ដំបូងឲ្យ Bayern ដោយបាល់ប៉េណាល់ទី ហើយក៏ជាគ្រាប់ទី៤០ ក្នុងការលេង៣៤ប្រកួតឲ្យក្រុមក្នុងរដូវកាលនេះផងដែរ។
គ្រាប់ទី២របស់ Bayern កើតឡើងដោយខ្សែការពារ Benjamin Pavard នៅចុងម៉ោងទៅហើយ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Joshua Kimmich។ លទ្ធផលនេះ Bayern នៅឈរលេខមួយមាន៥៨ពិន្ទុ ឯ Dortmund នៅលេខពីរមាន៥៤ពិន្ទុ៕