- 2020-05-15 13:50:34
- ព័ត៌មាន
ល្បីថា Real ប៉ះ Man City ក្នុង Champions League ជើងទី២ នៅខែសីហានេះ
- 2020-05-15 13:50:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថា Real ប៉ះ Man City ក្នុង Champions League ជើងទី២ នៅខែសីហានេះ
ចន្លោះមិនឃើញ
សារព័ត៌មាន Marca បានចុះផ្សាយថា ការប្រកួតរវាងក្លឹប Real Madrid និងក្លឹប Manchester City ក្នុងក្របខ័ណ្ឌ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី២ អាចនឹងប្រព្រឹត្តឡើងក្នុងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។
កាលពីប្រកួតជើងទី១ ក្លឹប Manchester City បានយកឈ្នះលើក្លឹប Real Madrid ក្នុងលទ្ធផល ២-១ ទៅដល់ទឹកដីអេស្ប៉ាញតែម្ដង។
UEFA នឹងធ្វើការសម្រេចចិត្តចុងក្រោយទាក់ទិននឹងការប្រកួត Champions League និង Europa League នៅថ្ងៃទិ២៧ ខែឧសភា ឆ្នាំ២០២០ អំឡុងពេលប្រជុំគណៈប្រត្តិបត្តិរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា សេចក្ដីក្នុងថ្ងៃប្រកួតខាងលើនេះ មិនទាន់ដាក់ចេញជាផ្លូវការឫក៏យ៉ាងណានោះ ដោយព័ត៌មានទាំងនេះ គ្រាន់តែជាពាក្យចចាមអារ៉ាមដែលបានចុះផ្សាយលើបណ្ដាញសង្គមធំៗតែប៉ុណ្ណោះ៕