• 2020-05-15 02:41:57
  • បាល់ទាត់

Jose ​ប្រាប់​អ្នក​ចាត់ការ​ផ្សេង ​បើ​មិន​ចង់​លេង ​ឱ្យ​ដេក​ផ្ទះ ​មើល​ Bundesliga ​

  • 2020-05-15 02:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ Jose Mourinho ​បាន​ប្រាប់​ទៅ​អ្នក​ចាត់ការ​ក្រុម​ដទៃ​ទៀត​ថា ប្រសិន​បើ​មិន​ទាន់​ចង់​ដឹក​នាំ​ក្រុម​លេង​ទេ ​អាច​នៅ​ផ្ទះ​បន្ដ ​និង​មើល​ការ​ប្រកួត Bundesliga ​បាន។

​ក្របខណ្ឌ Premier League ​គ្រោង​នឹង​បើក​ប្រកួត​នៅ​ខែ​ក្រោយ​នេះ​វិញ​ហើយ ​បន្ទាប់​ពី​រដ្ឋាភិបាល​អង់គ្លេស​បាន​បើក​ភ្លើង​ខៀវ​សម្រាប់​ការ​ប្រកួត​វិញ។ ​តែ​ការ​ត្រលប់​មក​វិញ​នេះ​ដែរ ​មាន​អ្នក​ចាត់ការ​ក្រុម​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​នោះ​ទេ ដោយ​ពួកគេ​ចង់​ឱ្យ​បន្ដ​ពន្យារ​ពេល​ទៀត​សិន រង់​ចាំ​មើល​ពេល​ខាង​មុខ​។

​តែ​សម្រាប់​លោក Jose Mourinho ​វិញ បាន​និយាយ​ថា​លោក​នឹក​បាល់ទាត់ ហើយ​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ដឹក​នាំ​ក្រុម​ប្រកួត​វិញ។ ​ប្រសិន​ណា​បើ​មាន​អ្នក​ចាត់ការ​មិន​ចង់​មក​ដឹក​នាំ​ក្រុម​វិញ​ទេ គឺ​អាច​បន្ដ​ស្នាក់​នៅ​ក្នុង​ផ្ទះ ​មើល​ទូរទស្សន៍ ​មើល​ការ​ប្រកួត Bundesliga ​របស់​អាល្លឺម៉ង់​បាន ព្រោះ​ថា​លីគ​មួយ​នេះ​នឹង​បើក​ប្រកួត​នៅ​សប្ដាហ៍​នេះ​វិញ​ហើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់