• 2020-05-14 23:10:04
  • បាល់ទាត់

Shevchenko ចង់​ទៅ​ដឹកនាំ​ AC Milan ទី​ដែល​រូប​គេ​ប្រកប​អាជីព​៧​ឆ្នាំ

  • 2020-05-14 23:10:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andriy Shevchenko ទី​បំផុត​ប្រកាស​ថា​ខ្លួន​នឹង​ទៅ​ដឹកនាំ​ក្លឹប​ AC Milan នៅ​ថ្ងៃ​អនាគត​ បើ​សិន​ជា​ក្លឹប​នៅ​តែ​ជឿជាក់​និង​ផ្ដល់​ឱកាស​ឲ្យ​។

បុរស​វ័យ​៤៣​ឆ្នាំ​បច្ចុប្បន្ន​កំពុង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អ៊ុយក្រែន​ដោយ​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ឈុត​ធំ​ពោល​គឺ​តាំង​ពី​ឆ្នាំ​២០១៦​មក។​ យ៉ាង​ណា​ Shevchenko នៅ​តែ​ចង់​ប្ដូរ​បទ​ពិសោធន៍​ទៅ​ដឹក​នាំ​ក្លឹប​អាជីព​ ពិសេស​គឺ​ក្លឹប​ AC Milan ជា​កន្លែង​ដែល​រូប​គេ​ទទួល​ជោគជ័យ​ក្នុង​ពិភព​បាល់ទាត់​កាល​នៅ​ជា​កីឡាករ​។​

អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ធ្លាប់​ឈ្នះ​ Serie A និង​ Champions League នៅ​ក្លឹប​យក្ស​របស់​អ៊ីតាលី​ពី​ឆ្នាំ​១៩៩៩ ដល់​២០០៦​មុន​ចាកចេញ​ទៅ​ Chelsea រួច​បញ្ចប់​អាជីព​នៅ​ក្លឹប​នៃ​ប្រទេស​កំណើត​ Dynamo Kyiv ក្នុង​ឆ្នាំ​២០១២៕

ប្រភព៖ BBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់