• 2020-05-14 02:41:57
  • បាល់ទាត់

Dele Alli ត្រូវ​ចោរ​ចូល​ផ្ទះ វាយ​ឲ្យ​របួស​លួច​អស់​គ្រឿង​មាន​តម្លៃ​មួយ​ចំនួន

  • 2020-05-14 02:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្រុម Spurs​ កីឡាករ Dele Alli ត្រូវ​បាន​ចោរចូល​​ផ្ទះ​ប្លន់ កាល​ពី​ដើម​ព្រឹក​ថ្ងៃ​ពុធ លួច​អស់​គ្រឿង​​មាន​តម្លៃ​​មួយ​ចំនួន។

បុរស​២​នាក់​​បាន​ចូល​ទៅ​កាន់​ផ្ទះ​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ​​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ឡុងដ៏ ដែល​ជា​កន្លែង​​គេ​ចំណាយ​ពេល​រក្សា​ខ្លួន​ជាមួយ​បង​ប្អូន​ប្រុស​និង​មិត្តស្រី។ Alli ត្រូវ​បាន​ចោរ​គំរាម​និង​ដាល់ អំឡុង​ពេល​កើត​ហេតុ ធ្វើ​ឲ្យ​មាន​របួស​បន្តិចបន្តួច។

ចោល​បាន​លួច​គ្រឿង​អលង្ការ​មួយ​ចំនួន​ រួម​មាន​​នាឡិកា​ដៃ​ផង​ដែរ។ Alli បាន​ប្រគល់​វីដេអូ​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​ទៅ​ឲ្យ​ប៉ូលិស។ ទល់​នឹង​ពេល​នេះ​មិន​មាន​ចាប់​បាន​ជន​សង្ស័យ​នៅ​ឡើយ​ទេ ប៉ូលិស​កំពុង​តាម​ស៊ើប។

កាល​ពី​ខែ​មីនា គ្រួសារ​របស់ Jan Vertonghen ដែល​ជាមួយ​មិត្ត​រួម​ក្រុម​របស់ Alli នៅ Spurs ក៏​​ធ្លាប់​ត្រូវ​​បាន​ចោរ​ប្លន់ ពេល​ដែល​គេ​​រវល់​​ទៅ​លេង Champions League ក្រៅ​ដី៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់