• 2020-05-11 06:54:47
  • បាល់ទាត់

កីឡាករ La Liga និង​លីគ​ទី​២អេស្ប៉ាញ​៥​នាក់​កើត Covid-19

  • 2020-05-11 06:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​អាជីព​​៥​នាក់​លេង​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​​ La Liga និង​លីគ​ទី​២ Segunda របស់អេស្ប៉ាញ ត្រូវ​បាន​គេ​ធ្វើតេស្ត​វិជ្ជមាន​មេរោគ Covid-19 មុន​ចូល​ហ្វឹកហាត់ឡើង​វិញ ដើម្បី​​បន្ត​ការ​ប្រកួត​រដូវ​កាល​ឆ្នាំ ២០១៩-២០២០​ ជាថ្មី។

La Liga បាន​អះអាង​កីឡាករ​របស់​ខ្លួន​​ បាន​ធ្វើតេស្ត​វិជ្ជមាន​មេរោគ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ ប៉ុន្តែ​ពួកគេ​គ្រាន់​តែ​ចេញ​រោគសញ្ញា​ប៉ុណ្ណោះ។ អត្តសញ្ញាណ​កីឡាករ​២​នាក់ប្រកបអាជីពនៅលីគទី២ មិន​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ទេ ចំណែក​ក្លឹប Real Betis បាន​ប្រកាស​ថា កីឡាករ Joel Robles, Alfonso Pedraza និង​ Juanmi Jimenez របស់​ខ្លួន​បាន​ឆ្លង​ជំងឺ​ Covid-19។

កីឡាករ​​នឹង​ត្រូវ​បាន​ដាក់​ដោយឡែក ហើយ​នឹង​ត្រូវ​បាន​គេ​ធ្វើ​តេស្ត​នៅ​ថ្ងៃ​បន្ទាប់ ដើម្បី​ឱ្យ​ដឹង​ថាពួកគេ​នៅ​តែ​ឆ្លង​ទៀត​ឬ​យ៉ាងណា។ La Liga ក៏​បាន​​ឱ្យ​ដឹង​ដែរថា ពួកគេ​នឹង​ផ្ដល់​ការ​ធ្វើតេស្ត​ដល់​គ្រួសារ​កីឡាករដែល​បាន​ផ្ទុក​។

យ៉ាងណា​លោក​វេជ្ជបណ្ឌិត Rafael Ramos ប្រធាន​សមាគម​គ្រូពេទ្យបាល់ទាត់​អេស្ប៉ាញ បានបញ្ជាក់ថា ក្រុម​នៅ La Liga ទាំងមូល​ នឹង​មិនចាំ​បាច់ផ្តាច់ខ្លួន​ឡើយ ប្រសិន​បើកីឡាករម្នាក់ ឬ​ច្រើន​ធ្លាក់​ខ្លួន​ឈឺ។

បណ្ដា​ក្លឹប​នៅ​អេស្ប៉ាញ ​បាន​ចាប់​ផ្តើម​ហ្វឹកហាត់​​ឡើង​វិញ​ហើយ បន្ទាប់​ពី​ឈប់​សម្រាក​​មួយ​រយៈ​ ចំណែកក្លឹប​ Atletico Madrid ដែលបានវិលត្រឡប់ទៅហ្វឹកហាត់វិញកាលពីថ្ងៃសៅរ៍ ក៏ត្រូវគេរាយការណ៍ថា ខ្សែការពារ​​ Renan Lodi មាន​ផ្ទុក​ជមងឺ​នេះ​ដូច​គ្នា។ ចំណែកក្លឹប Barcelona ក្នុង​សប្ដាហ៍​នេះក៏​បាន​ធ្វើតេស្ត​កីឡាករ​រួច​ហើយ​ដែរ ដោយលទ្ធផល​អវិជ្ជមាន អាច​ហ្វឹកហាត់​ជុំ​គ្នា​បាន។

ក្លឹប​ទាំង​២០​នៅ​ LaLiga បានទទួល​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​អេស្ប៉ាញ​ ឲ្យ​ត្រឡប់​ទៅ​ហ្វឹកហាត់​ជា​ធម្មតា​វិញ​ ក្រោយ​សម្រាក​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍​ដោយ​វិបត្តិ​កូវីដ​​។​ ក្របខ័ណ្ឌ​កំពូល​របស់​អេស្ប៉ាញ​​ គ្រោង​ធ្វើ​ការ​ប្រកួត​បន្ត​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​។ ​​

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់