• 2020-05-07 01:59:33
  • បាល់ទាត់

អបអរ! ​Dybala ​ជា​សះស្បើយ​ពី​មេរោគ Covid-19 ​ហើយ​

  • 2020-05-07 01:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Paulo Dybala ​បាន​ប្រកាស​ថា​ខ្លួន​បាន​ជា​សះស្បើយ​ពេញ​លេញ​ពី​មេរោគ Covid-19 ​ហើយ ​ក្រោយ​ពី​សម្រាក​ព្យាបាល​៦​សប្ដាហ៍​មក​នេះ​។

​កីឡាករ​អាហ្សង់ទីន​ខាង​លើ​នេះ ​បាន​ឆ្លង​មេរោគ​ Covid-19 ​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន ​នៅ​ថ្ងៃ​ទី​២១​ខែ​មីនា​ឆ្នាំ​២០២០​កន្លង​ទៅ។ ​ក្រោយ​ពី​សម្រាក​ព្យាបាល​ជា​ច្រើន​សប្ដាហ៍ ​និង​ធ្វើ​តេស្ដ​ជា​ច្រើន​លើក​មក ពេល​នេះ​សាមី​ខ្លួន​បាន​បញ្ជាក់​ថា​គ្រប់​យ៉ាង​ត្រលប់​មក​រក​ភាព​ល្អ​ប្រសើរ​វិញ​ហើយ។ ​ដោយ​ខ្លួន ​ជា​សះស្បើយ​ពេញលេញ​តែ​ម្ដង ​ពី​មេរោគ​ដ៏​កាច​សាហាវ​នេះ​។

​រំលឹក​ថា​ក្រុម Juventus ​បាន​កោះហៅ​កីឡាករ​របស់​ខ្លួន ​ដើម្បី​ចូល​ហ្វឹកហាត់​វិញ​ហើយ។ ​បច្ចុប្បន្ន​មាន​កីឡាករ​ខ្លះ​ដែល​នៅ​អ៊ីតាលី​ស្រាប់ បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់ ​និង​កីឡាករ​ដែល​ទើប​ទៅ​អ៊ីតាលី​វិញ ​ដូចជា Cristiano Ronaldo ​ជា​ដើម​នោះ ត្រូវ​សម្រាក​នៅ​ផ្ទះ​១៤​ថ្ងៃ​សិន ទើប​អាច​ចូល​ជាមួយ​មិត្ត​រួម​ក្រុម​បាន៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់