• 2020-05-05 11:14:19
  • បាល់ទាត់

Evra ព្រលយ​ថា កាល​នៅ​កាន់​តំណែង Sir Alex ច្បាស់​ ៩៩% រឿង​ទិញ Ronaldo និង Bale

  • 2020-05-05 11:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ក្រុម​ជម្រើស​ជាតិ​បារាំង​លោក Patirce Evra បាន​និយាយ​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អតីត​អ្នក​ចាត់ការ​ Manchester United - Sir Alex Ferguson ច្បាស់​ប្រាកដ​ក្នុង​ចិត្ត​ណាស់ ក្នុង​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo និង​ខ្សែ​ស្លាប​វេល Gareth Bale មក​កាន់​ក្លឹប​កាល​ពី​ឆ្នាំ២០១៣​។

Evra បាន​ទម្លាយ​ប្រាប់​ថា៖ " អ្នក​ដឹង​ទេ​ថា ២សប្ដាហ៍​មុន​គាត់​លាលែង មាន​ព័ត៌មាន​បែកធ្លាយ​ថា លោក​គ្រូ Ferguson នឹង​ចូល​និវត្តន៍​ឆ្នាំ​ក្រោយ​ តែ​លោក​បាន​ប្រាប់​ខ្ញុំ​ថា លោក​នឹង​នៅ​ជាមួយ​ក្លឹប​រយៈពេល ១០ឆ្នាំ​ទៀត " ។

អតីត​ខ្សែ​ការពារ​ស្លាប​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ " លោក​ពេល​ហ្នឹង​បង្ហើប​ប្រាប់​ខ្ញុំ​ថា គោលដៅ​របស់​លោក​គឺ ៩៩%ច្បាស់​ណាស់​ក្នុង​ការ​ទិញ Ronaldo និង Bale មក​កាន់​ក្លឹប​យើង ដើម្បី​ឈ្នះ Champions League ច្បាស់​ណាស់​ ៩៩%។ ពេល​ខ្ញុំ​និយាយ​ជាមួយ Ronaldo គេ​ក៏​និយាយ​ដូច​គ្នា​អញ្ចឹង​ដែរ " ។

២សប្ដាហ៍​ក្រោយ​មក​ Evra រៀបរាប់​ថា គេ​ឃើញ​អ្នក​កាសែត​ជុំ​ៗ​នៅ​ក្រៅ​កន្លែង​ហ្វឹកហាត់​ ហើយ​ពេល​នោះ​គេ​គិត​ថា សង្ស័យ​មាន​កីឡាករ​ណា​មាន​រឿង​ធំ​ហើយ។ ស្រាប់​តែ​មាន​អី​ លោក Ferguson បាន​ប្រកាស​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ថា លោក​លា​ឈប់​ហើយ ដោយ​សារ​តែ​ប្រពន្ធ​ត្រូវការ​គាត់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់